ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជីង​ថ្លឹង​ឡាន​ដុះ​ស្លែ​ដាក់​5​ឆ្នាំ​ខូច​ផ្លូវ​អស់ ទើប​មាន​គម្រោង​ដក​ចេញ

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ ជញ្ជីង​ថ្លឹង​រថយន្ត​មួយ​កន្លែង​ដាក់​ថ្លឹង​រថយន្ត​ខួប​ប្រាំង​វស្សា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​31​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ភ្នំ​កុង ជិត​សាលាស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ បើ​តាម​ដឹង​ជញ្ជីង​ដាក់​ថ្លឹង​រថយន្ត​មាន​ដឹក​លើស​ទម្ងន់​ដាក់​ថ្លឹង​ជាប់​5​ឆ្នាំ​ហើយ​ដែល​គេ​និយាយ​ថា ជញ្ជីង​ដុះ​ស្លែ​ការពារ​រថយន្ត​មិន​អោយ​ដឹក​លើស​ទម្ងន់​ដែល​ក្រសួង​បាន​កំណត់​។ ប៉ុន្តែ​ការ​ដាក់​ជញ្ជីង​នោះ ផ្លូវ​នៅ​ទីរួមស្រុក​អង្គរ​ជ័យ​ខួច​ខាត​ស្ទើរតែ​ទាំង​ស្រុក​ទៅ​ហើយ…

ខេត្តកំពត ៖ ជញ្ជីង​ថ្លឹង​រថយន្ត​មួយ​កន្លែង​ដាក់​ថ្លឹង​រថយន្ត​ខួប​ប្រាំង​វស្សា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​31​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ភ្នំ​កុង ជិត​សាលាស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ បើ​តាម​ដឹង​ជញ្ជីង​ដាក់​ថ្លឹង​រថយន្ត​មាន​ដឹក​លើស​ទម្ងន់​ដាក់​ថ្លឹង​ជាប់​5​ឆ្នាំ​ហើយ​ដែល​គេ​និយាយ​ថា ជញ្ជីង​ដុះ​ស្លែ​ការពារ​រថយន្ត​មិន​អោយ​ដឹក​លើស​ទម្ងន់​ដែល​ក្រសួង​បាន​កំណត់​។ ប៉ុន្តែ​ការ​ដាក់​ជញ្ជីង​នោះ ផ្លូវ​នៅ​ទីរួមស្រុក​អង្គរ​ជ័យ​ខួច​ខាត​ស្ទើរតែ​ទាំង​ស្រុក​ទៅ​ហើយ រីឯ​ជញ្ជីង​នៅ​តែ​ថ្លឹង​ទាំង​យប់​ទាំង​ថ្ងៃ ។

លោក​ហង្ស សេង ជា​មន្ត្រី​ចូល​និវត្តន៍​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជូ​ញ​ខេត្តកំពត​ខ្លួន​ចូល​និវត្តន៍​ហើយ តែ​លោក​នៅ​មក​ធ្វើការ​បាន​និយាយ​ប្រាប់​ថា ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​អង្គរ​ជ័យ​នោះ គឺ​ដាក់​ថ្លឹង​មិន​អោយ​រថយន្ត​ដឹក​លើស​ទម្ងន់ លោក​ហង្ស សេង និយាយ​ថា ជញ្ជីង​ថ្លឹង​រថយន្ត​នោះ គឺ​មាន​សារសំខាន់​ការពារ​មិន​អោយ​រថយន្ត​មិនអោយ​ដឹក​ធ្ងន់​នាំ​អោយ​ខូច​ផ្លូវ ។ លោក​ហង្ស សេង និយាយ​ប្រាប់​បន្ត​ថា ការ​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​គឺ​ខាង​ក្រសួង​ទេ ជា​អ្នក​ដាក់​តែ​មន្ត្រី​សាធារណៈការ​ខេត្ត​ជា​អ្នកធ្វើការ ។

លោក​តូច សុខុម ជា​មន្ត្រី​នគរបាល​មក​ពី​ស្នងការដ្ឋាន​ខេត្ត​ប្រចាំការ​នៅ​កន្លែង​ថ្លឹង​រថយន្ត​ដែល​បិទ​បាំង​ជិត​មិន​អោយ​ឃើញ​មន្ត្រី​ជំនាញ​លូក​យក​លុយ​ឬ​តែ​កុង​ឡាន​បង់លុយ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ជញ្ជីង​ថ្លឹង​រថយន្ត​មាន​គម្រោង​ដក​ចេញពី​កន្លែង​ភូមិ​ភ្នំ​កុង​នេះ ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​នៅ​ក្នុងស្រុក​អង្គរ​ជ័យ​ដដែល ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ