ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ដក្រចេះ ចេញ​សេចក្តី​ប្រកាស​ពាក់ព័ន្ធ​ផ្ទៃដី ៧.៤៥០​ហិ​កតា របស់​ក្រុមហ៊ុន​ដាំ​ដុះ​ដំណាំ​អំពៅ

2 ខែ មុន

ខេត្ដក្រចេះ ៖ រដ្ឋបាល​ខេត្ដក្រចេះ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ដ​សង្កេត​ឃើញ​ថា​ថ្មី​ៗ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស៊ឹង…

ខេត្ដក្រចេះ ៖ រដ្ឋបាល​ខេត្ដក្រចេះ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ដ​សង្កេត​ឃើញ​ថា​ថ្មី​ៗ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស៊ឹង ករុណា បាន​បង្ហោះ​សារ​វី​ដេ​អូ ស្នើ​សុំ​អន្តរាគមន៍ សម្តេច​ពុក សម្តេច ហ៊ុន ម៉ា​ណែ​ត ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន កា​ម៉ា​ដេ​នូ បាន​ឈូស​ឆាយ​យក​ដី​របស់​ប្រជាពលរដ្ឋ ស្ថិត​នៅ​ភូមិ​ស្វាយចេក ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ។

រដ្ឋបាល​ខេត្តក្រចេះ សូម​ជម្រាប​ជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ ជ្រាប​ថា ក្រុមហ៊ុន កា​ម៉ា​ដេ​នូ វេន​ឈ័​រ (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បាន​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រាជរដ្ឋាភិបាល និង​ចុះបញ្ជី ជា​ដី​ឯកជន​របស់​រដ្ឋ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១០ មាន​ផ្ទៃដី​សរុប ៧.៤៥០​ហិ​កតា (​ជា​ផ្ទៃដី​ចុង​ក្រោយ​ពី​ការ​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​) ដោយ​ក្រុមហ៊ុន​បាន​ធ្វើការ​ឈូស​ឆាយ​ដាំ​ដុះ​ដំណាំ​អំពៅ​។ កន្លង​មក ទីតាំង​ដី ក្រុមហ៊ុន​នេះ តែង​មាន​ប្រជាពលរដ្ឋ ចូល​ទន្ទ្រាន កាន់កាប់ ដាំ​ដុះ​ដំណាំ និង​សង់រោង ខ្ទម​លើ​ដី​ក្រុមហ៊ុន ដែល​បាន​ឈូស​ឆាយ​ហើយ មិន​ទាន់​ធ្វើការ​ដាំ​ដុះ និង​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ស្រុក និង​ផ្នែក​ជំនាញ​សម្របសម្រួល និង​ដោះស្រាយ ជា​បន្តបន្ទាប់ ។

ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ អាជ្ញាធរ​ស្រុក និង​ផ្នែក​ជំនាញ និង​តំណាង​ក្រុមហ៊ុន បាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ចូល​ទន្ទ្រាន និង​កាន់កាប់​តាម​ក្រ​វ៉ា​ត់​ព្រំ​ក្នុង​ដី​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី និង​ឈូស​ឆាយ​រួច ដោយ​បាន​ធ្វើការ​សម្របសម្រួល និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ហើយ​ពួក​គាត់​បាន​ឯកភាព​ទទួលយក​នូវ​ដំណោះស្រាយ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កាយ​ក្រ​វ៉ា​ត់​ព្រំ​ដី ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់ និង​មាន​ប្រជាពលរដ្ឋ​យល់ព្រម​ចាកចេញ ចំនួន ១៦​គ្រួសារ ។

ដោយឡែក​ចំពោះ​ឈ្មោះ ស៊ឹង ករុណា (​ហៅ​ពៅ​) ដែល​បាន​បង្ហោះ​សារ​វី​ដេ​អូ កន្លង​មក​ធ្លាប់​បាន​ចូល​ទន្ទ្រាន និង​កាន់កាប់​យក​ដី​ក្នុង​ក្រុមហ៊ុន​នៅ​ឆ្នាំ​២០២២ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ស្រុក និង​ផ្នែក​ជំនាញ បាន​ចុះ​សម្របសម្រួល​ម្តង​រួច​មក​ហើយ ដោយ​ឈ្មោះ ស៊ឹង ករុណា (​ហៅ​ពៅ​) ឯកភាព​ចាក​ចេញពី​ទីតាំង​ដី ដែល​បាន​កាប់​ទន្ទ្រាន និង​ប្រគល់​ដី​ជូន​ក្រុមហ៊ុន​វិញ ដោយ​គ្មាន​លក្ខខណ្ឌ ៕

អត្ថបទសរសេរ ដោយ