ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ស្នើ​ឱ្យ​ប្រជា​ជន​ស្នាក់​នៅ​ក្នុង​ផ្ទះ​ខ​ណៈ​ដែល​កម្ដៅ​​ឡើង​ដល់​៥២​អង្សា

2 អាទិត្យ មុន

ថៃ​ស្លាប់​៣០​នាក់​នៅ​ឆ្នាំ​នេះ​ដោយ​សារ​កម្ដៅ​ហក់​ឡើង​ខ្ពស់​, ក្រសួង​ឧតុ​និយម​ទាយ​ទុក​ថា​កម្ដៅ​នឹង​ហក់​ឡើង​ដល់​៥២​អង្សា​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។ ដូច្នេះ ក្រសួង​សំណូម​ពរ​យ៉ាង​ទទូច​ទៅ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បើ​គ្មាន​ការ​ចាំ​បាច់​ខ្លាំង​ទេ​សូម​កុំ​ចេញ​ទៅ​ក្រៅ​ផ្ទះ​។ សម្ងំ​នៅ​ក្នុង​ផ្ទះ និង​បើក​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ជា​ការ​ប្រសើរ​ជាង​។ អ្នក​ដទៃ​ទៀត​គ្មាន​​ម៉ាស៊ីន​ត្រជាក់​អាច​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​លីត្រ​ក្នុង​មួយ​ថ្ងៃ​​ៗ​ក៏​អាច​ជួយ​បាន​​ខ្លះ​ៗ​ដែរ​។ ទី​ក្រុង​បាងកក៖ ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ​កំពុង​ទទួល​រង​កម្ដៅ​ខ្លាំង​មែន​ទែន​។…

ថៃ​ស្លាប់​៣០​នាក់​នៅ​ឆ្នាំ​នេះ​ដោយ​សារ​កម្ដៅ​ហក់​ឡើង​ខ្ពស់​, ក្រសួង​ឧតុ​និយម​ទាយ​ទុក​ថា​កម្ដៅ​នឹង​ហក់​ឡើង​ដល់​៥២​អង្សា​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។ ដូច្នេះ ក្រសួង​សំណូម​ពរ​យ៉ាង​ទទូច​ទៅ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បើ​គ្មាន​ការ​ចាំ​បាច់​ខ្លាំង​ទេ​សូម​កុំ​ចេញ​ទៅ​ក្រៅ​ផ្ទះ​។ សម្ងំ​នៅ​ក្នុង​ផ្ទះ និង​បើក​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ជា​ការ​ប្រសើរ​ជាង​។ អ្នក​ដទៃ​ទៀត​គ្មាន​​ម៉ាស៊ីន​ត្រជាក់​អាច​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​លីត្រ​ក្នុង​មួយ​ថ្ងៃ​​ៗ​ក៏​អាច​ជួយ​បាន​​ខ្លះ​ៗ​ដែរ​។


ទី​ក្រុង​បាងកក៖ ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ​កំពុង​ទទួល​រង​កម្ដៅ​ខ្លាំង​មែន​ទែន​។ នៅ​តំបន់​ខ្លះ​ក្ដៅ​ស្ទើរ​ឆេះ​ដល់​ថ្នាក់​អាជ្ញាធរ​ចេញ​សេចក្ដីប្រកាស​អាសន្ន​ពី​ឱ្យ​ប្រុង​ប្រយ័ត្ន​​​ខ្ពស់​បំផុត​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ទៅ​​មុខ​ទៀត​។ ក្រសួង​ឧតុ​និយម​ប្រកាស​ថា​ស្រុក​ជាង​៣០​​​នៅ​ទូទាំង​ប្រទេស​ថៃ​ទទួល​រង​កម្ដៅ​ដ៏​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ក្នុង​ខែ​មេសា​នេះ​។ ពោល​គឺ​ក្ដៅ​មិន​ចាញ់​ឆ្នាំ​១៩៥៨​ទេ​។

កម្ដៅ​ឡើង​លើស​ពី​៤០​អង្សា​​នៅ​ក្នុង​ខេត្ត​ចំនួន​២៦​។ ខេត្ត​ឡាំ​ផាំង​នៅ​ភាគ​ខាង​ជើង​មាន​សីតុណ្ហ​ភាព​អតិ​បរមា​​៤៤,២​អង្សា​​​។ មាន​ន័យ​ថា​តិច​ជាង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ពី​តំបន់​ដែល​មាន​អាកាស​ធាតុ​ក្ដៅ​បំផុត​​រហូត​ដល់​៤៤,៦​អង្សា​។ ដូច្នេះ ​រោង​ចក្រ​ផលិត​អគ្គិសនី​របស់​ថៃ​ត្រូវ​តែ​បញ្ឆេះ​ម៉ាស៊ីន​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​រត់​ឱ្យ​ទាន់​តម្រូវ​ការ​ជាក់​ស្ដែង​នៅ​ពេល​មនុស្ស​​​បើក​​កង្ហារ, កង្ហារ​ត្រជាក់​ និង​ម៉ាស៊ីន​ត្រជាក់​យ៉ាង​ពេញ​ទំហឹង​។ កាល​ពី​ថ្ងៃ​ចន្ទ ថៃ​ប្រើ​អគ្គិសនី​ទូទាំង​ប្រទេស​អស់​​៣​៦៦៩៩​​មេហ្កាវ៉ាត់​។

ក្រសួង​ឧតុនិយម​ថ្លែង​បន្ត​ទៀត​ថា​ប្រជា​ជន​គួរ​ណាស់​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ​ ហើយ​គួរ​​​ញ៉ាំ​ទឹក​​​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​ដើម្បី​ទប់​ទល់​នឹង​កម្ដៅ​​។ កាល​ណា​យើង​មាន​កម្លាំង​ទប់​ទល់​ពី​ខាង​ក្នុង​ ទោះ​បី​កម្លាំង​វាយ​លុក​ពី​ខាង​ក្រៅ​ក៏​មិន​ងាយ​ចូល​ចុះ​ដែរ​។ ឧទាហរណ៍​ករណី​ឡើង​កម្ដៅ​ខ្លាំង​ បើ​យើង​​ផឹក​ទឹក​ត្រជាក់​ឱ្យ​បាន​ញឹក​ញាប់​មិន​ងាយ​មាន​បញ្ហា​សុខ​ភាព​ទេ​។

នៅ​ថ្ងៃ​អង្គារ​នេះ សីតុណ្ហ​ភាព​ហក់​ឡើង​លើស​ពី​៤០​អង្សា​នៅគ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស​ថៃ​។ គួរ​ឱ្យ​សោក​ស្ដាយ​ ជន​ជាតិ​ថៃ​យ៉ាង​តិច​៣០​នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ដោយ​សារ​កម្ដៅ​នៅ​ឆ្នាំ​នេះ។ នេះ​បើ​​តាម​​​ការ​ប្រកាស​របស់​​​ក្រសួង​សុខា​ភិ​បាល​​​​។ រដ្ឋ​បាល​ទី​​ក្រុង​បាង​កក​ប្រកាស​តាម​ហ្វេស​ប៊ុក​ថា​នៅថ្ងៃ​អង្គារ​កម្ដៅ​​​​លើស​ពី​៥២​អង្សា​​ដែល​ជា​ចំណុច​គ្រោះ​ថ្នាក់​បំផុត​។

មិន​ថា​ត្រឹម​​តែ​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​ដែល​ទទួល​រង​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ដោយ​សារ​ឥទ្ធិ​ពល​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​បាតុ​ភូត​អែល​នីញ៉ូ។ បើ​គេ​ក្រឡេក​ទៅ​មើល​ប្រទេស​ហ្វ៊ីលីពីន​ឯណោះ​វិញ កម្ដៅ​ក្ដៅ​ស្ទើរ​ខ្លោច​សាច់​។ ​នៅ​តំបន់​ខ្លះ​នៃ​ប្រទេស​ហ្វ៊ីលីពីន រោង​ចក្រ​អគ្គិ​សនី​រត់​លែង​ចង់​រួច​នឹង​ការ​ផ្គត់​ផ្គង់​តម្រូវ​ការ​ជាក់​ស្ដែង​។ ពេល​ខ្លះ​ត្រូវ​បិទ​​រោង​ចក្រ​ម្ដង​ៗ​ដោយ​សារ​​ម៉ាស៊ីន​ត្រូវ​បញ្ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ពេល​​ឈប់​សម្រាក​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​​ធានា​​ធិបតី​ហ្វ៊ីលីពីន​។

លោក​ថ្លែង​បន្ត​ទៀត​ថា​មនុស្ស​ប្រើ​ប្រាស់​ភ្លើង​អគ្គិសនី​កាន់​តែ​ច្រើន​ដោយ​សារ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ពេក​។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​បន្ត​តាម​ដាន​ដំណើរ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​។ លោក​ថ្លែង​ថា​​អាជ្ញាធរ​ត្រូវ​ទប់​ស្កាត់​ករណី​ឈ្មួញ​លួច​ដំឡើង​ថ្លៃ​ភ្លើង​។

នៅ​ឥណ្ឌា​ សីតុណ្ហ​ភាព​ក៏​ហក់​ឡើង​ខ្ពស់​លើស​ពី​៤០​អង្សា​គ្រប់​ទី​កន្លែង​។ គេ​ទទួល​ដំណឹង​ថា​មនុស្ស​ទើប​តែ​ស្លាប់​ថ្មីៗ​២​នាក់​​នៅ​រដ្ឋ​កេរ៉េឡា​ដោយ​សារ​កម្ដៅ​ហក់​ឡើង​យ៉ាង​គំហុក​មួយ​រំពេច​។ កាល​ពី​មុន​នេះ មនុស្ស​២​នាក់​នៅ​រដ្ឋ​អូឌីសា (Odisha) ក៏​បាន​​ស្លាប់​ផង​ដែរ​ដោយ​សារ​កម្ដៅ​។ រីឯ​នៅ​ប្រទេស​បង់ក្លា​ដែស​ កម្ដៅ​ក៏​ហក់​ឡើង​ខ្ពស់​លើស​ពី​៤០​អង្សា​ដូច​គ្នា​។ ទាំង​​​ហ្វ៊ីលីពីន និង​បង់ក្លា​ដែស​​សម្រេច​ចិត្ត​បិទ​ទ្វារ​​សាលា​រៀន​ជា​ច្រើន​កន្លែង​ដោយ​សារ​​​គ្រូ​ និង​សិស្ស​គ្មាន​អារម្មណ៍​រៀន​ និង​បង្រៀន​ទេ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ