ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវជីក​រណ្តៅ​ដី​កំពុងបែកពាងប្រហុក

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លេចឮព័ត៌មានមកថា រណ្តៅដីរបស់លោក ថុល ក្រោយពីចំណាយលុយរាប់ម៉ឺនដុល្លារទៅលើអ្នករត់ការជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពលមួយរូបប្រចាំខេត្តកំពង់ស្ពឺហើយនោះស្រាប់តែក្រោយមកបានផ្ទុះរឿងជាមួយប្រជាពលរដ្ឋ(ជាង២ខែមុខ)ធ្វើឱ្យមន្ទីរ និងជំនាញឈឺក្បាលមិនតិចនោះទេ ។ ចំណែកថៅកែ ថុល…

ខេត្តកំពង់ស្ពឺ ៖ លេចឮព័ត៌មានមកថា រណ្តៅដីរបស់លោក ថុល ក្រោយពីចំណាយលុយរាប់ម៉ឺនដុល្លារទៅលើអ្នករត់ការជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពលមួយរូបប្រចាំខេត្តកំពង់ស្ពឺហើយនោះស្រាប់តែក្រោយមកបានផ្ទុះរឿងជាមួយប្រជាពលរដ្ឋ(ជាង២ខែមុខ)ធ្វើឱ្យមន្ទីរ និងជំនាញឈឺក្បាលមិនតិចនោះទេ ។

ចំណែកថៅកែ ថុល ក៏លែងទុកចិត្តអ្នករត់ការទៀតផង ហើយការមិនទុកចិត្តនេះ ផ្ដើមចេញពីរឿងដែលនិយាយគ្នាថា យកលុយទៅរត់ការគឺដោះស្រាយទាំងផលប៉ះពាល់ និងធ្វើអាជ្ញាប័ណ្ណជីកដី ។ នេះបើតាមអ្នកដែលស្និទ្ធិជាមួយថៅកែថុលបង្ហើបប្រាប់មក ។ ហើយឥឡូវទីតាំងរណ្តៅដីរបស់ថៅកែ​ថុល ត្រូវបានប្រភពប្រាប់ថា សង្ស័យជីកកាយហួសព្រំកំណត់តែមន្ទីរជំនាញហាក់មិនអើពើ ព្រោះមន្ត្រីមួយចំនួនរង់ចាំទទួលភាគលាភស្រាប់ៗនៅក្នុងអាជីវកម្មរណ្តៅដីនោះ ។

បើតាមការបង្ហើបពីអ្នកធ្លាប់រកស៊ីរត់ការរឿងរណ្តៅដីនេះថា​ រណ្តៅដីលោក ថុល នៅក្នុងអូរក្រាំងអំបិល ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នេះ មានបុគ្គលម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពល​បានយកលុយជិត៥ម៉ឺនដុល្លារពីថៅកែថុល ដើម្បីរត់ការជាមួយប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើដីអូរក្រាំងអំបិលនោះ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីកាលពីជិត២ខែមុន ប្រជាពលរដ្ឋបានប្រតិកម្មនាំគ្នាតវ៉ា ស្រាប់តែអ្នករត់ការរូបនោះបានទៅទាមទារលុយបន្ថែមពីថៅកែរណ្តៅដីនោះ ដើម្បីរត់ការជាមួយអភិបាលរងខេត្តទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងៗទៀតដែលត្រូវចំណាយលុយរហូតជាង១០ម៉ឺនដុល្លារឯណោះ ។

ប្រភពព័ត៌មានបានបន្តថា ការរត់ការរណ្តៅដីនីមួយៗក្រោម១ហិកតា គឺសុំច្បាប់ត្រឹមមន្ទីរជំនាញខេត្តតែប៉ុណ្ណោះ ប៉ុន្តែបើលើសពី១ហិកតា គឺដាច់ខាតសុំច្បាប់ដល់ក្រសួងហើយ ។ ល្បិចរកស៊ី​វរបស់ក្រុមនេះ ឧទាហរណ៍សុំច្បាប់ទៅក្រសួងទំហំ៥ហិកតាអ្នកខ្លះក៏ធ្វើ​អាជ្ញាប័ណ្ណ ចំណែកឯអ្នកខ្លះទៀតក៏កាប់គេងដើម្បីធ្វើអាជីវកម្មជីកកាយ ប៉ុន្តែពួកគេជីកកាយត្រឹមតែ២ទៅ៣ហិកតាតែប៉ុណ្ណោះ គឺរក្សាដីទុកទំហំ១ទៅ២ហិកតា ដើម្បីលួចធ្វើប័ណ្ណកម្មសិទ្ធិទុកដីលក់យកលុយចែកគ្នាដាក់ហោប៉ៅថែមទៀតផង កក្កតានេះហើយធ្វើឱ្យរដ្ឋបាត់បង់ចំណូលហើយ ក្រុមហ៊ុនឯកជននិងអ្នករត់ការមានលុយ ឡានទំនើប និងផ្ទះវីឡា រាល់ពេលធ្វើការរកស៊ីជីកកាយស្តារបឹង​ទំនប់​ប្រឡាយអ្វីមួយនោះ ។

តាមប្រភពព័ត៌មានបានបន្តទៀតថា ការជីកកាយស្តារទំនប់ បឹង បួរ ជាពិសេសជីកស្តារអូរក្រាំងអំបិលនេះ ត្រូវប៉ាន់អ្នករត់ការនិងមន្ទីរជំនាញខ្លាំងណាស់ជាពិសេសការិយាល័យពាក់ព័ន្ធលើសពីនេះទៅទៀតគឺអភិ​បាលរងទទួលបន្ទុកតែម្ដង ។ ជាក់ស្ដែង កាលពីពលរដ្ឋផ្ទុះការតវ៉ា អ្នករត់ការគេបានប្រាប់ឱ្យប្រជាពលរដ្ឋ ដែលផ្ទុះការតវ៉ាលើកមុននៅឱ្យស្ងៀមសិនចាំគេធ្វើការរួចរាល់ចាំគិតគូរលុយកាក់ និងផលប៉ះពាល់ឱ្យ(បើគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារឯណោះ) ។ ពេលនេះ ស្រាប់តែបែកធ្លាយព័ត៌មានថ្មីមួយទៀតមកថា អ្នករត់ការមួយរូបកំពុងតែកាន់លុយជិត២០ម៉ឺនដុល្លារទៅឱ្យអភិបាលរងខេត្ត ដែលមានជំនាញក្នុងការបន្តការងារនេះដោយស្នើសុំជីកស្ដារអាចម៍ដីបឹងដែលនៅសេសសល់ដោយពុំចាំបាច់សុំច្បាប់អនុញ្ញាតពីមន្ត្រីជំនាញនិងក្រសួងឡើយ បើធ្វើបានកញ្ចប់លុយ20ម៉ឺននេះ គឺនឹងហែកចែកគ្នាតែម្ដង ។

ប្រភពបន្តថា សូម្បីតែប្រធាននិងមន្ត្រីតាមការិយាល័យនៃ​មន្ទីររ៉ែ និងថាមពល និងមន្ទីរធនធានទឹក និងឧតុនិយមក៏បានលាភសក្ការៈក្នុង១ម៉ែត្រការ៉េ (០,៥០$ប្រាំកាក់ទៅ១ដុល្លារអាមេរិក)។ និយាយរួមទៅថៅកែថុល ប្រៀបបីដូចជាសាច់ជ្រូកបីជាន់នៅលើជ្រុញដែលរង់ចាំតែគេកាប់ហែកចែកគ្នាតែប៉ុណ្ណោះ នៅពេលដែលគាត់អស់ទំនុកចិត្តជាមួយអ្នករត់ការ រឿងក៏បានចាប់ផ្ដើមផ្ទុះឡើងជាបន្តបន្ទាប់នៅទំនប់អូរក្រាំងអំបិលនេះ។

ពាក់ព័ន្ធនឹង​ការលើកឡើងរបស់ប្រភពខាងលើ អ្នកយកព័ត៌មានយើងបានទាក់ទងទៅលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ទូរស័ព្ទចូលមិនមានអ្នកលើកឡើយកាលពីរសៀលថ្ងៃទី 20 ខែឧសភាឆ្នាំ 2024 ។ ចំណែកលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានឱ្យដឹងតាមទូរស័ព្ទថា រណ្តៅដីរបស់ថៅកែ ថុល មិនលើសអីទេ គាត់ប្រាប់ថាជីកកាយចឹងហើយទើបបានសល់ បើមិនចឹងទេពលរដ្ឋ ចេះតែទៅសុំធ្វើប្លង់នេះធ្វើប្លង់នោះ ។​

លោកមេឃុំគាត់បានបដិសេធអស់ហើយ លោកថៅកែ ថុល បានឆ្លងទៅខេត្តទៅអីអស់ហើយ គ្រាន់តែវែកចេញទេ ។ លោកប្រធានមន្ទីរអះអាងថា លោកដឹងថាអ្នកណាជាអ្នកនិយាយហើយ បើយើងមិនធ្វើចឹងទេអត់រក្សាបានទេ ថ្ងៃក្រោយនឹងអស់ដីធ្លីហើយ ។ ហើយមេមេគាត់គាំទ្រហើយ បានសុំច្បាប់រួចហើយមិនខុសអីនោះទេ ពេលដែលយើងធ្វើអាជីវកម្មហួសព្រំដែនទើបយើងសុំច្បាប់ ត្រូវកាយព័ទ្ធសិន បើមិនធ្វើចឹងទេគឺអស់ទៀត ។ រាល់ក្រុមហ៊ុនដែលទៅសុំច្បាប់ពីមន្ទីរធនធានទឹក លោកមិនដែលបានសូម្បីតែ១រៀល លោក​ថា ឃើញថ្ងៃមុនឱ្យគ្នាយ៉ាងច្រើន២០០$ទេយកទៅស៊ី​គុយទាវ ។

ឥឡូវនេះ លោកមិនហ៊ានសម្រេចទេ ទៅសុំច្បាប់នៅក្រសួងខ្លួនឯង ដោយសារតែថៅកែ ថុល នេះ លោកបានសុំច្បាប់មុនរាជរដ្ឋាភិបាលបង្កើតថ្មី ក្រោយៗមកទៀតអត់ទេ ។ អ្នកខ្លះគ្រាន់តែដើរបំប៉ោងព័ត៌មានទេ ចូលឆ្នាំកន្លងទៅ​ខ្លះបាន៤០០ទៅ៥០០ ឱ្យឯងឡើង១០០តែប៉ុណ្ណោះ  ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ