ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូតអង់គ្លេសអបអរសាទរ ចំពោះការវិលត្រឡប់មកវិញរបស់ទាហានកម្ពុជា ១៨ រូប

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ថា…

រាជធានី​ភ្នំពេញ ៖ លោក Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ថា ៖ «​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ទាហាន​របស់​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ ។ នេះ​ជា​ការ​វិវឌ្ឍន​វិជ្ជមាន​មួយ​»​។

លោក Dominic Williams បាន​បន្ត​ថា «​ចក្រភព​អង់គ្លេស បន្ត​លើកទឹកចិត្ត​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ឱ្យ​ចាត់វិធានការ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​កសាង​សន្តិភាព​យូរអង្វែង​»​។

សូម​បញ្ជាក់​ថា ៖ វីរ​យោធិន​ទាំង​១៨​រូប បាន​វិល​មក​ដល់​មាតុភូមិ និង​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ហើយ នា​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ការ​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ និង​ក្រុម​គ្រួសារ អស់​រយៈពេល ១៥៥​ថ្ងៃ ក្រោយ​យោធា​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ