ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះស្មៅក្នុងដីឡូតិ៍​ក្បែរ​រោងចក្រមួយកន្លែង​នៅក្រាំងធ្នង់ ផ្អើលកម្មករនាំគ្នាជួយពន្លត់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករ កម្មការីនី រួមទាំងជនជាតិចិនបាននាំគ្នាភ្ញាក់​ផ្អើលចេញពីរោងចក្រនាំ

រាជធានីភ្នំពេញ ៖ កម្មករ កម្មការីនី រួមទាំងជនជាតិចិនបាននាំគ្នាភ្ញាក់​ផ្អើលចេញពីរោងចក្រនាំគ្នាជួយពន្លត់ភ្លើង ខណៈអគ្គិភ័យបានឆាបឆេះស្មៅនៅក្បែររោងចក្រកាត់ដេរដែលខ្លួនកំពុងធ្វើការ ។

ហេតុការណ៍ខាងលើ​នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង​កាលពីរសៀលថ្ងៃទី៣០ ខែមេសានេះ ​នៅ​ចំណុច​ដីឡូតិ៍មួយកន្លែង ស្ថិត​ក្នុង​ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីបានឱ្យដឹងថា នៅវេលាម៉ោង៣រសៀលនេះ ភ្លើងបានឆាបឆេះព្រៃនៅក្នុងដីឡូតិ៍​ទុក​ចោលខាងកើតរោងចក្រផ្សែងហុយទ្រលោម ។ ភ្លាមៗដោយសា​ភ័យ​ខ្លាច​ឆេះរាលាដាលដល់រោងចក្រកម្មករ កម្មាការីនីរួមទាំងអ្នកគ្រប់គ្រងជនជាតិចិនបាននាំគ្នាចេញពីរោងចក្រផ្អាកការងារនាំគ្នាជួយយកទឹកពន្លត់ និងបានហៅរថយន្តចំនួន២គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញពុំឆេះរាលដាលដល់រោងចក្រឡើយ។

ទាក់ទិននឹង​ការឆាបឆេះស្មៅនេះ កម្មករដាក់ការ​សង្ស័យថាមានគេលួចដុតស្មៅ ហើយឆេះរាលដាលហើយខ្លះទៀតសង្ស័យថា មាន​គេបោះកន្ទុយបារី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ