ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាក់ទ័រភ្ជួរដីស្រែ ស្រាប់តែជាន់ចំ​មី.នតោនផ្ទុះកក្រើកភូមិ

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មានករណីត្រាក់ទ័រមួយគ្រឿងភ្ជួរដីស្រែ ស្រាប់តែជាន់ចំ​មីនតោន បណ្តាលឱ្យផ្ទុះ

ខេត្តព្រះវិហារ ៖ មានករណីត្រាក់ទ័រមួយគ្រឿងភ្ជួរដីស្រែ ស្រាប់តែជាន់ចំ​មីនតោន បណ្តាលឱ្យផ្ទុះកក្រើក​ដីតែម្តង បណ្តាល​ឱ្យ​រង​ការ​ខូចខាតទាំស្រុង សំណាងល្អដែល​អ្នកបើកបរគ្រាន់តែរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជាំក្សាន្ត។

​ហេតុការណ៍ខាងលើ​នោះបានកើតឡើង​កាលពី​វេលាម៉ោង២និង​៤០នាទីរសៀលនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាមសេចក្តីរាយការណ៍​របស់លោកលិញ យុត ជានាយតំណាងមីនប្រចាំស្រុកជាំក្សាន្តខេត្តព្រះវិហារបានឲ្យដឹងថា ការផ្ទុះមីនតោននោះ បណ្តាល​ឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរឈ្មោះ​ឡាត់ វ៉ាន់ណេត ភេទប្រុស អាយុ២៤​ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខេត្តខាងលើ រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាម​ប្រភពពីម្ចាស់ត្រាក់ទ័របានឲ្យដឹងថា ទីតាំង​ដីដែលផ្ទុះមីន​នោះ គឺម្ចាស់គេធ្លាប់ភ្ជួរអាស្រ័យផលដាំដំណាំ២ឆ្នាំមកហើយ គឺ​ឆ្នាំទី១-ធ្វើស្រែ ​ឆ្នាំទី២-ដាំដំឡូងមី និងឆ្នាំទី៣នេះ-ភ្ជួរដាំដំឡូងមីដែរ។ ប៉ុន្តែក្នុងឆ្នាំទី៣នេះម្ចាស់ដីជួលអ្នកផ្សេងទេឲ្យភ្ជួដីដល់ពេលផ្គុំរងទើបគេជួលគាត់។

ម្ចាស់ទ្រាក់ទ័រនោះបន្តថា ដីដែលម្ចាស់គេជួលឲ្យភ្ជួរនោះជា​របបចែកឲ្យទាហ៊ានចំនួន២ហិកតា ក្នុងពេលដែលកំពុងភ្ជួរដី​បានប្រហែលពាក់កណ្តាល ស្រាប់តែ​ផ្ទុះមីនតោននោះតែម្តង ខណៈឆ្លងបត់ចូលផ្គុំរងថ្មី​ទៀត។

ឯអ្នកបើកបរគឺជាកម្មករសុីឈ្នួលបើកបរបានរងរបួសដៃនិងក្បាល ហើយគាត់ម្ចាស់បានបន្តបញ្ជូនមកស្គែនក្បាលនៅពេទ្យខេត្តហើយដែរ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេ បានត្រឡប់ទៅផ្ទះវិញហើយ។

នៅ​ព្រឹកថ្ងៃកើតហេតុនេះដែរ ក៏មានកម្លាំងសុីម៉ាក់បានចុះទៅត្រួតពិនិត្យ និងធ្វើការរាវរកគ្រាប់មីន​បន្ថែមទៀតផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ