ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡានឆ្លងកាត់ផ្លូវដែក រថភ្លើងមកដល់បុ.ក​ខ្ទេ.ចមួយចំហៀង​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​កណ្ដាលអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​

ខេត្តព្រះសីហនុ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​កណ្ដាលអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​៣​និង​២៧​នាទី​ទៀបភ្លឺ ខណៈ​គ្រោះថ្នាក់​ចរ​ចរណ៍​រវាង​រថភ្លើង និង​រថយន្តបើក​ឆ្លងកាត់​ផ្លូវដែក បណ្ដាល​ឲ្យ​រថភ្លើង​បុក​ក្រ​ពិត​មួយ​ចំហៀងខាង​​​ឆ្វេង ធ្វើ​ឲ្យ​ខូច​​ខាត​ទាំងស្រុង​ទ្វារ​ទាំង​ពីរ ចំ​ណែក​​​ឯ​ម្ចាស់​រថយន្ត​មិន​មាន​គ្រោះថ្នាក់ និង​រង​របួស​​ធ្ងន់ធ្ងរ​នោះ​ទេ ។

យោង​តាម​ប្រភព​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ទៀប​ភ្លឺ ស្ថិត​នៅ​ក្រុម​១២ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជិត​សាលា​បូ​រី​កម្មករ វេលា​ម៉ោង​៣​និង​២៧​នាទី មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 ដែល​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AV-៣៥៦៧ ពណ៌​ស បាន​បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ឆ្លងកាត់​ផ្លូវដែក​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​បាន​រថភ្លើង​បើក​ចូល​ក្រុងព្រះសីហនុ បាន​មក​ដល់​ល្មមបុក​ពេញទំហឹង ។

ទោះបីជា​បែប​ណា ម្ចាស់​រថយន្ត​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ ទុក​រថយន្ត​ក្រ​ពិត​មួយ​ចំហៀង​ចោលនៅលើផ្លូវដែក ចំពីមុខរថភ្លើង​ដែល​​ឈប់​ នឹង​ត្រូវ​បាន​កម្លាំង​នគរបាល​ចរា​ចរណ៍ ចុះ​មក​ដល់​ធ្វើការ​វាស់វែង​ទៅ​តាម​នីតិវិធី រួច​ស្ទូច​យក​រថយន្ត​ចេញពី​ចំណុច​កើត​ហេតុ ។

មុន​នេះ គ្រោះ​ថ្នាក់លើ​ផ្លូវដែក ធ្លាប់​បាន​កើត​ឡើងជា​រឿយ​ៗ និង​បាន​ឆក់​យក​ជីវិត​មនុស្ស​ម្នាក់​ផង​ដែរ កាលពី​យប់​ថ្ងៃ​ទី​១០ ឧសភា នៅ​ចំណុច​ផ្លូវដែក​ក្នុងភូមិ​យ៉ា​ម​ខៅ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​បាទី ខេត្តតាកែវ ដោយ​កិន​បុរស​ម្នាក់​រយះ​ក្បាល​១​កំណាត់ និង​បាក់ដៃ​បាក់ជើង​ស្លាប់​លើ​ផ្លូវដែក ។

មានការ​កត់​សម្គាល់ថា នៅ​ដើមឆ្នាំ​២០២៤​នេះ គ្រោះថ្នាក់​បុក​គ្នា​លើ​ផ្លូវដែក​១​ករណី គឺ​រថ​ភ្លើង​​បុក​រថយន្តក្រុង​ទេសចរណ៍ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១១ ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែមីនា ២០២៤​កន្លង​មក បង្ក​ឱ្យ​មនុស្ស​ជាង​៤០​នាក់​រង​របួសធ្ងន់​-​ស្រាល បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ។

អាជ្ញាធរ​ធ្វើការ​សន្និដ្ឋាន​ដំបូង​ថា គ្រោះថ្នាក់​នេះ បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​អ្នក​បើករថយន្ត ។

អ្នកដំណើរ​យ៉ាង​ហោច​ណាស់​ចំនួន​៤៥​នាក់ និង​អ្នកបញ្ជា​ក្បាលរថភ្លើង​ម្នាក់ បាន​រង​របួស​ក្នុង​ហេតុការណ៍​រថភ្លើង​បុក​រថយន្តក្រុង​ដឹកអ្នក​​​ទេសចរ នៅ​ចំណុច​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង ករណី​រថភ្លើង​បុក​រថយន្តក្រុង​នេះ បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​មិន​បាន​មើល​ស្លាក​សញ្ញា និង​ឮ​សំឡេង​ស៊ី​ផ្លេ​របស់​រថភ្លើង នៅ​ពេល​បើក​កាត់​ផ្លូវដែក ខណៈ​នៅ​ចំណុច​កើតហេតុ​នេះ មិន​មាន​រនាំង ឬ​កុងត្រូល​បិទផ្លូវ​នៅ​ពេល​រថភ្លើង​ឆ្លងកាត់​នោះ​ទេ ។ ករណី​នេះ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស ដែល​ជាប់​នៅ​ក្នុង​រថយន្ត​សរុប​ចំនួន​៤៥​នាក់ នៅ​ក្នុង​នោះ​ធ្ងន់​ចំនួន​៤​នាក់ ជា​បុរស ។ ចំណែក​ខាង​រថភ្លើង​មាន​អ្នក​បើក​ម្នាក់​របួសធ្ងន់ បាក់ជើង​ទាំង​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ