ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​! ឡោម​ព័ន្ធ​ទីតាំង​ផលិត​គ្រឿង.ញៀន​ធំ​មួយ​នៅ​កំពង់ស្ពឺ ឃាត់​ចិន​ជា​ច្រើន​រូប

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ក្រោយ​ការ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​ រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ​រវាង​ឧក្រិដ្ឋជន​គ្រឿង.ញៀន​ជនជាតិ​ចិន ជាមួយ​សមត្ថ​កិច្ច​កម្ពុជា នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឱ្យ​ឈ្មួញ​គ្រឿង.ញៀន

ខេត្ត​កំពង់ស្ពឺ ៖ ក្រោយ​ការ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​ រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ​រវាង​ឧក្រិដ្ឋជន​គ្រឿង.ញៀន​ជនជាតិ​ចិន ជាមួយ​សមត្ថ​កិច្ច​កម្ពុជា នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឱ្យ​ឈ្មួញ​គ្រឿង.ញៀន និង​ចាប់ខ្លួន​បាន​តៃកុង​ឡាន​មួយ​រូប​នោះ សមត្ថ​កិច្ច​បាន​បន្ត​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​រោងចក្រ​ដំណាប់​ស្វាយ​មួយ​កន្លែង​នៅ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ម្នាក់​ទៀត និង​រឹបអូស​សារធាតុ​ផ្សំ​គ្រឿង.ញៀន​ជាង​៧០​តោន​បន្ថែម​ទៀត ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដំបូង​ឡើយ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញឿ​ន​ជា​ម្ចាស់​ករណី ដោយ​មានការ​ចូល​រួម​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផង​​ដែរ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន បាន​ផ្ទុះអាវុធ ដើម្បី​ទប់ទល់​ជាមួយ​ការ​បាញ់ប្រហារ​ពី​សំណាក់​ឈ្មួញ​គ្រឿង​.​ញៀន​មក​លើ​សមត្ថកិច្ច នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ឧក្រិដ្ឋជន​ដែល​គេ​សង្ស័យ​ថា ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គ្រាប់​ស្លា​.​ប់​នៅ​នឹង​កន្លែង និង​ម្នាក់​ត្រូវ​ចាប់ខ្លួន ជាមួយ​រថយន្ត​១​គ្រឿង ។
ក្នុង​​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​ថ្នាំ​.​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម ដែល​ឧក្រិដ្ឋជន​បាន​ផលិត និង​កែ​ច្នៃ​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ របស់​ក្រុមហ៊ុន​ចិន​មួយ​នោះ ។

ក្រោយ​ការ​ផ្ទុះអាវុធ ​បណ្តាល​ឱ្យ​ឧក្រិដ្ឋជន​មួយ​រូប​ស្លា.ប់ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​ទីតាំង​កែ​ច្នៃ​នៅ​ចំណុច ភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់​ស្ពឺ​។ ដែល​ជា​លទ្ធផល គឺ​បាន​ឃាត់​ជនសង្ស័យ​មួយ​រូប​ទៀត ។

ជា​រួម​លទ្ធផល​នៃ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង.ញៀន​ដ៏​​ធំ​នេះ ​សមត្ថកិច្ច ឃាត់​បាន​មនុស្ស​៣​នាក់ ទី១-​ឈ្មោះ LEE TSUNG HAN អាយុ​៣២​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន​តៃវ៉ាន់ (​ស្លា.ប់​ពេល​បាញ់ប្រហារ​សមត្ថកិច្ច​នៅ​ផ្លូវជាតិ​លេខ​៤) ទី២-​ឈ្មោះ LY POHAN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន​តៃវ៉ាន់ (​អ្នកបើកបរ​ដឹក​គ្រឿង.ញៀន​) និង​៣-​ឈ្មោះ LY POHAN អាយុ​៤៧ឆ្នាំ ភេទ​ប្រុស ជនជាតិ ចិន​តៃវ៉ាន់​ (​មេការ​គ្រប់គ្រង​ទីតាំង​កៃ​ច្នៃ​គ្រឿង.ញៀន​) ។

គួរ​រំលឹកថា ៖ ផ្ទុះអាវុធ​ដាក់​គ្នា ធ្វើ​ឱ្យ​ចិន​ម្នាក់​ស្លា​.​ប់ និង​រឹបអូស​ថ្នាំ.​ញៀន​ជាង​១៤០០​គីឡូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ