ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ បំណែក​រូប​ព្រះពុទ្ធ​បដិមា​ធ្វើ​ពី​ថ្មភក់ ចំនួន​ជាង​១០០​បំណែក នៅ​ប្រាសាទតាព្រហ្ម

3 អាទិត្យ មុន

ខេត្តសៀមរាប ​៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​បំណែក​រូប​ព្រះពុទ្ធ​បដិមា​ ធ្វើ​ពី​ថ្មភក់​ ប្រមាណ​ជាង​១០០​បំណែក នៅ​ក្នុង​បរិវេណ​របស់​ប្រាសាទតាព្រហ្ម ខណៈ​ពេល…

ខេត្តសៀមរាប ​៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​បំណែក​រូប​ព្រះពុទ្ធ​បដិមា​ ធ្វើ​ពី​ថ្មភក់​ ប្រមាណ​ជាង​១០០​បំណែក នៅ​ក្នុង​បរិវេណ​របស់​ប្រាសាទតាព្រហ្ម ខណៈ​ពេល ​ដែល​ជីកដី ​ធ្វើ​កំណាយ​សម្រាប់​ស្រាវជ្រាវកាលពី​ពេល​ថ្មី​ៗ​ ។

បំណែក​បដិមា​ទាំងនោះ មាន​ដូច​ជា រូប​ព្រះពុទ្ធ​គង់​ភ្នែន​ប្រក់​នាគ រូប​លោក​កេ​ស្វរៈ រូប​ព្រះពុទ្ធ​គង់​ភ្នែន​ប្រក់​នាគ​សមាធិ រូប​ប្រាជ្ញា​បារ​មិ​តា រូប​ព្រះ​កេស​ព្រះពុទ្ធ​ប្រក់​នាគ​មួយ​កំណាត់ ដាច់​ត្រឹម ក បា​ល័​ង្ល និង​បំណែក​ដៃជើង​ជាដើម​។

បុរាណ​វិទូ លោកស្រី នេ​ត ស៊ី​មន ឱ្យ​ដឹង​ថា ដំបូង​ឡើយ គឺ​ក្រុមការងារ​បាន​ទៅ​ធ្វើការ​សម្អាត​គំនរ​ដី ដែល​ស្ថិត​ផ្នែក​ខាងត្បូង នៃ​កំពែង​ថ្មបាយក្រៀម​របស់​រោងទង​ទី​៣ នៃ​ប្រាសាទតាព្រហ្ម ដើម្បី​រៀបចំ​សម្រង់​ប្លង់​បំណែក​ថ្ម ​ដែល​រាយ​ប៉ាយ ព្រមទាំង​មានការ​ថតរូប ចុះបញ្ជី​ចូល​ទៅ​ក្នុង​ប្លង់​រួម​របស់​ប្រាសាទ​ឱ្យ​មាន​សណ្ដាប់ធ្នាប់ ដោយសារ​តែ​នៅ​ទីនោះ មាន​ថ្ម​រាយ​ប៉ាយ​ច្រើន​។ កំឡុង​ពេល​សម្អាត ក្រុមការងារ ក៏​បាន​ប្រទះ​ឃើញ​បំណែក​រូប​បដិមា​ជា​ច្រើន​នៅ​ទីនោះ​ ។

លោកស្រី ស៊ី​មន មាន​ប្រសាសន៍​ទៀត​ថា ដោយសារ​តែ ​ក្រុមការងារ​ប្រទះ​ឃើញ​បំណែក​បដិមា​កប់​នៅ​ក្នុង​ដី​ជម្រៅ​ពី​១០​ទៅ​១៥​សង់ទីម៉ែត្រ កាន់តែ​ច្រើន​នោះ ក៏​សម្រេច​ស្នើ​សុំ​យោបល់​ពី​ថ្នាក់លើ ធ្វើ​រណ្តៅ​កំណាយ ដើម្បី​ស្រាវជ្រាវ​រក​នៅ​ក្រោម​ដី​បន្ថែម​ទៀត​។ នៅ​ពេល​ជីក​កាយ​ដី​ជ្រៅ​បន្តិច ក៏​ប្រទះ​ឃើញ​បំណែក​រូប​បដិមា​កាន់តែ​ច្រើន សរុប​ប្រហែល​ជាង​១០០​បំណែក ​។

រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​ក្នុង​ជម្រៅ​ដី​ចុះ​ទៅ​ក្រោម​ទៀត ​អាច​នៅ​តែ​មាន​បដិមា​ដែរ ​ឬ​ក៏​យ៉ាងណា​ឡើយ​ ។

បច្ចុប្បន្ន​ក្រុមការងារ កំពុង​តែ​លើកយក​បំណែក​រូប​បដិមា​ជា​ច្រើន ​ដែល​គេ​បាន​ប្រទះ​ឃើញ​នោះ មក​ធ្វើការ​គូរ​ប្លង់ បង់​លេខ ព្រមទាំង​វាស់វែង​ទំហំ​ខ្នាត​ជា​បណ្តោះអាសន្ន​ ។

ក្រុម​អ្នកជំនាញ​បុរាណវិទ្យា​ បាន​សន្និដ្ឋាន​ថា បំណែក​ព្រះពុទ្ធ​បដិមា​ ដែល​គេ​ប្រទះ​ឃើញ​ទាំងនោះ គឺ​ស្ថិត​ក្នុង​រចនាបថ​បាយ័ន ។ បំណែក​រូប​បដិមា ​ដែល​ប្រទះ​ឃើញ​ខ្លះ មាន​កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ និង​ទំហំ​ពី​៤០​ ទៅ​៥០​សង់ទីម៉ែត្រ​ ៕

អត្ថបទសរសេរ ដោយ