ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចិន​៣​នាក់ ខណៈបក្ខពួក​៩​នាក់​ទៀត​រត់គេច សង្ស័យ​ចាប់ជំរិត​ចិន​ដូច​គ្នា ទារប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​ក​ម្លាំ​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​ក​ម្លាំ​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤​នេះ នៅ​តាម​ផ្លូវ​ក្នុង​បុរី​ញូ​វ​ថោ​ន ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំណែក​បក្ខពួក​ចំនួន​៩​នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់ ។

ក្រុម​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ជាប់​សង្ស័យ​ក្នុង​អំពើ​ចាប់​ជនជាតិ​ចិន​ដូច​គ្នា ជំរិត​ទារប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ ប៉ុន្តែ​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​អះអាង​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​ថា ជា​ការ​ចាប់ជំរិត​យក​លុយ​ពី​ជន​រង​គ្រោះ​តែ​ម្ដង ឬ​ជា​ការ​ដែល​ជន​រង​គ្រោះ​ជំពាក់​ប្រាក់​ក្រុម​ជនសង្ស័យ មិន​ព្រម​សង និង​ទារ​មិន​បាន ទើបត្រូវ​ក្រុម​ជនសង្ស័យ​ចាប់ជម្រិត​ឲ្យ​សង​ប្រាក់ នៅឡើយ​ទេ​។ ទោះជា​បែប​ណា មូល​ហា​តុ​ច្បាស់ និង​ត្រូវ​លាតត្រដាង​ឲ្យ​ដឹង​នៅ​ពេល​ក្រោយ បន្ទាប់​ពី​សមត្ថកិច្ច ធ្វើការ​សាកសួរ​ចម្លើយ​ក្រុម​ជនសង្ស័យ ដោយឡែក​ពេល​នេះ គ្រាន់តែ​ជា​ព័ត៌មាន​បឋម​តែ​ប៉ុណ្ណោះ ថា​ជា​ការ​ចាប់ជំរិត​ទារប្រាក់ ។

តាម​ប្រភព​ព័ត​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន​២​នាក់ ដែល​ជា​ជនជាតិ​ចិន​ដែរ​នោះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​ចាប់​ចេញពី​ក្លឹ​ប​លេខ​៩ អន្តរជាតិ (CLUB NINE ) ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​ដឹក​តាម​រថយន្ត ទៅ​លាក់​ទុក​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជំរិត​ទារប្រាក់​ចំនួន ជាង​៦​ម៉ឺន​ដុល្លារ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ការ​ចាប់​នោះ​នៅ​វេលា​ម៉ោង​ប៉ុន្មាន និង​ថ្ងៃ​ណា​នៅឡើយ​ទេ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ហើយ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព GPS ដែល​បំពាក់​នៅ​តាម​រថយន្ត​ម៉ាក​TOYOTA ALPHARD ដែល​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើ​សកម្ម​ភព​ចាប់ជម្រិត​នោះ​។ ទើប​នគរបាល​អាច​កំណត់​បាន នូវ​ពី​ទីតាំង ដែល​ក្រុម​ជនសង្ស័យ​កំពុង​លាក់ខ្លួន បន្ទាប់​មក​នៅ​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ខាងលើ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ខណៈ​កំពុង​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ១​គ្រឿង តាម​ផ្លូវ ហើយ​នគរបាល​ដកហូត​បាន​រថយន្ត​ម៉ាក​ម៉ាក​TOYOTA ALPHARD ១​គ្រឿង​ផង​ដែរ រួច​នាំ​ទៅ​កាន់​ការិយាល័យ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ចំណែក​៩​នាក់​ទៀត គេច​បាត់​អស់ ៕

អត្ថបទសរសេរ ដោយ