ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជូន​អ្នក​មេម៉ាយ​ឡើង​ដើម​ត្នោត​ដ៏​ក្រីក្រ

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព និង​គេហទំព័រ​បាន​ចុះ​ផ្សាយ​ស្តី​ពី​ជីវិត​ស្ត្រី​មេម៉ាយ​ទុរគត​ឈ្មោះ ញ៉ឹ​ក ចំរើន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ប្រឹង​ឡើងត្នោត​រំងាស់​ស្ករ

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព និង​គេហទំព័រ​បាន​ចុះ​ផ្សាយ​ស្តី​ពី​ជីវិត​ស្ត្រី​មេម៉ាយ​ទុរគត​ឈ្មោះ ញ៉ឹ​ក ចំរើន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ប្រឹង​ឡើងត្នោត​រំងាស់​ស្ករ បាន​ប្រាក់​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​កូន​២​នាក់ បើ​ទោះ​ការ​ខំប្រឹង​ប្រែង​ទាំង​ប្រថុយប្រថាន​ជីវិត​នេះ  នៅ​តែ​មិន​គ្រប់គ្រាន់​ហូប​ចុក​យ៉ាងណា​ក្តី ក៏​នាង​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​របរ​សម្រាប់​មនុស្ស​ប្រុស​នេះ និង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​គ្រប់​មជ្ឈដ្ឋាន​តាម​រយៈ​ការ​ផ្សាយ និង​ការ​ផ្សាយ​ពី​គេហទំព័រ​កោះសន្តិភាព លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ហើយ​ក៏​មាន​សប្បុរសជន​យ៉ាងច្រើន​បាន​នាំ​អំណោយ​មនុស្សធម៌​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​ទៅ​ផ្តល់​ជូន ខ្លះ​ដោយ​ផ្ទាល់ និង​ខ្លះ​ដោយ​ភ្នាក់ងារ​កោះសន្តិភាព ជូន​ស្ត្រី​មេម៉ាយ​ខាងលើ​។ អ្នក​មេម៉ាយ​ឡើងត្នោត​រំងាស់​ស្ករ​លក់​ចិញ្ចឹម​កូន

ក្នុង​នោះ​មាន​លោក​ជំទាវ កែវ ច​ន្ទ័​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង លោក​ជំទាវ ប៉ា​ល់ យឿ​ន អភិបាលរង​ខេត្ត លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ  ថវិកា​សរុប​៦៥០.០០០​រៀល​, សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​។

លោក​វរសេនីយ៍ទោ ហូ ស៊ីវ​ទួន អនុប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​សាធារណៈ នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រុម​គ្រួ​សារបាន​បញ្ជូន​តាម​រយៈ​កោះសន្តិភាព​នៅ​រាជធានី​ភ្នំពេញ មាន​ថវិកា​៥០​ម៉ឺន​រៀល កង់​តូច​១​គ្រឿង កាបូបស្ពាយ​១ និង​សៀវភៅសរសេរ​៥​ក្បាល​។ ក្រុម​ចលនា​យុវជន​១៥៧ មាន​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន និង​ថវិកា​៥០​ម៉ឺន​រៀល ជា​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ , ក្រុម​សហព័ន្ធ​យុវជន មាន​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​៣៥​ម៉ឺន​រៀល​, ព្រះសង្ឃ​គង់នៅ​វត្ត​ក្រាំង​ល្វា ស្រុក​ទឹកផុស មាន​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​៤០​ម៉ឺន​រៀល​, ព្រះសង្ឃ​គង់នៅ​វត្ត​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល មាន​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​៥០​ម៉ឺន​រៀល និង​បន្ថែម​ថវិកា​សម្រាប់​ត​ភ្លើងអគ្គិសនី​៣២​ម៉ឺន​៥​ពាន់​រៀល​, សាខា​កាកបាទក្រហម​ខេត្ត មាន​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​,  លោក សុខ ឧត្តម នាយក​ស្ថានីយ​វិទ្យុ​រិ​ទ្ធិ​សែន មាន​កង់​១​គ្រឿង (​ថ្លៃ​៥០​ដុល្លារ​), ព្រះសង្ឃ​គង់នៅ​វត្ត​ពុទ្ធ​មណ្ឌល​រង្សី (USA) ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ មូល ពេជ្រ​ពន្លឺ ចំណាយ​ទិញ​គ្រឿង​ឧបភោគ បរិភោគ​អស់​២៥០​ដុល្លារ និង​ថវិកា​២៣០​ដុល្លារ​, សហគមន៍​គ្រូបង្រៀន​សាលា​អា​ឡែ​ង ដឹកនាំ​ដោយ​លោកគ្រូ បួ សុធា​វុ​ធ ថវិកា​៥​ម៉ឺន​រៀល​, លោក គង់ ច័ន្ទ​មុនី (​មន្ត្រី​សិទ្ធិ​មនុស្ស​លី​កាដូ​) មាន​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​, លោក សាន ស៊ុន​ឌឿ​ន ថវិកា​១០​ម៉ឺន​រៀល​,​លោកស្រី ឡេ សុ​ខន អណិកជន​សហរដ្ឋអាមេរិក ថវិកា​២០០​ដុល្លារ និង​អ្នក​មក​ជាមួយ​មិន​ស្គាល់ឈ្មោះ ១៨០​ដុល្លារ រួម​នឹង​មាន​សប្បុរសជន​ជា​ច្រើន​ទៀត​ដែល​រៀបរាប់​មិន​អស់ និង​នៅ​មាន​បន្ត​ទៅ​ឧ​ប​ត្ថ​ម​ជា​បន្តបន្ទាប់​ទៀត​។ ក្រៅពី​នោះ​មន្ទីរ​សង្គមកិច្ច​ខេត្ត សន្យា​នឹង​បុក​អណ្តូងស្នប់ ឱ្យ​គ្រឿង និង​អាជ្ញាធរ​ស្រុក សន្យា​ធ្វើ​ឯកសារ មាន​អត្តសញ្ញាណ​បណ្ណ សំបុត្រ​កំ​ណើ​យ​ឱ្យ​ម្តាយ និង​កូន និង​សៀវភៅ​គ្រួសារ ប្រយោជន៍​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ។  ស្ត្រី​មេម៉ាយ​ឡើងត្នោត​ចិញ្ចឹម​កូន​២ ទទួល​បាន​អំណោយ

ស្ត្រី​មេម៉ាយ​កូន​ពីរ ញ៉ឹ​ក ចំរើន រួម​ទាំង​អាជ្ញាធរ​ភូមិ​-​ឃុំ សូម​លើកដៃ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​នាំ​យក​អំណោយ​ជា​ថវិកា គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់​យ៉ាងច្រើន​មក​ជួយ​ដល់​ស្ត្រី​ខាងលើ​នេះ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក សូម​ជួយ​បីបាច់​ថែរក្សា​ដល់​ម្ចាស់​អំណោយ និង​ព្រះតេជព្រះគុណ​ទាំងអស់ សូម​ឱ្យ​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុៈ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕