ខេត្តកំពង់ឆ្នាំង ៖ ចលនាយុវជនកម្ពុជាក្រុម១៥៧ កាលពីថ្ងៃទី១៦ មីនា ២០១៦ នេះ បាននាំយកអំណោយមនុស្សធម៌របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកក្រុមចលនាយុវជនកម្ពុជា១៥៧ ទៅចែកជូនដល់ប្អូនស្រី ញឹក ចំរើន ដែលជាស្ត្រីមេម៉ាយមានកូន២នាក់ក្នុងបន្ទុក និងដោយមើលឃើញពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងតួនាទីជាម្តាយផងជាឪពុកផង រស់នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។ អ្នកមេម៉ាយឡើងត្នោតរំងាស់ស្ករលក់ចិញ្ចឹមកូន
អំណោយមនុស្សធម៌របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលផ្តល់តាមរយៈចលនាយុវជនកម្ពុជា ក.១៥៧ ជូនដល់ដៃប្អូនស្រី ញឹក ចំរើន រួមមានអង្ករ៥០គីឡូក្រាម មីខ្លាឃ្មុំ ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ២យួរ អំបិល១គីឡូក្រាម ស្ករ.ស១គីឡូក្រាម ប៊ី
ចេង៥០០ក្រាម ប្រេងឆា២លីត្រ នំធុង២ធុង ទឹកដោះគោខាប់២៤កំប៉ុង នំស្រួយ៥០កញ្ចប់ មុង២ ភួយ២ សារុង២ ក្រម៉ា២ ធុងទឹក២ និងថវិកាចំនួន៥០ម៉ឺនរៀល ។
បើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកម៉ឹង ពន្លក ប្រធានក្រុមចលនាយុវជនកម្ពុជា១៥៧ បានសរសេរថា «ដោយមើលឃើញ ពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងភារៈជាម្តាយផង ជាឪពុកផង របស់ប្អូនស្រី ញឹក ចំរើន ម៉េម៉ាយកូន២នាក់ក្នុងបន្ទុក ត្រូវប្តីបោះបង់ចោល រស់នៅក្នុងជីវភាពលំបាកវេទនា រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដោយប្រកបរបរឡើងត្នោតធ្វើស្ករ និងស៊ីឈ្នួលដកស្ទូង ច្រូតកាត់ បានមួយថ្ងៃរស់មួយថ្ងៃ» ៕
ចែករំលែកព័តមាននេះ