ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ស្តួចស្តើងពី​តំណាង​កម្មករ​សំណង់យក​ស្បៀង​ជូន​អាជ្ញាធរ​សង្កាត់ ដើម្បី​ផ្ញើ​ជូន​វ​រី​កង​ទ័ព​នឹងជនភៀសសឹក

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ទទួលយក​មូល​និ​ធី​សប្បុរស​ធ​ម៍ ពី​តំណាង​កម្មករ​សំណង់​ក្រុម ចូលរួម​រៃ​អង្គាស​ថវិកា​ម្នាក់​បន្តិច ដើម្បី​ទិញ​ស្បៀង ផ្តល់​ជូន​តាម​រយៈ​អាជ្ញាធរ ដើម្បី​បន្ត​ប្រគល់​ជូន​ទ័ព​ជួរ​មុខ នឹង…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ទទួលយក​មូល​និ​ធី​សប្បុរស​ធ​ម៍ ពី​តំណាង​កម្មករ​សំណង់​ក្រុម ចូលរួម​រៃ​អង្គាស​ថវិកា​ម្នាក់​បន្តិច ដើម្បី​ទិញ​ស្បៀង ផ្តល់​ជូន​តាម​រយៈ​អាជ្ញាធរ ដើម្បី​បន្ត​ប្រគល់​ជូន​ទ័ព​ជួរ​មុខ នឹង ជនភៀសសឹក រង​គ្រោះ​ដោយសារ​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ ។

នា​រសៀល​ថៃ្ង​ទី ១ ខែសីហា ឆ្នាំ​២០២៥ អាជ្ញាធរ​សង្កាត់​ផ្សារ​ថ្មី​ទី​២ បាន​ទទួល​អំណោយ​សប្បុរស​អម៍ ពី​តំណាង​ក្រុម​កម្មករ​សំណង់​ដែល​បាន​យក​អំណោយ​មក​កាន់ សាលាសង្កាត់ ដើម្បី​ប្រគល់​ជូន​ករ​ទ័ព​ជួរ​មុខ ។

លោក អ៊​ន ប៊ុ​ន្នី តំណាង​ក្រុម​កម្មករ​សំណង់ បានអោយ​ដឹង​ថា មី​ជាតិ , ទឹក​សុទ្ធ , ទឹកក្រូច​, គុយទាវ , នំ​កញ្ចប់​មួយ​ចំនួន​នេះ គឺ​បាន​មក​ពី​ការ​ប្រមូល​រៃ​អង្គាស​គ្នា ពី​សំណាក់​កម្មករ​សំណង់ ដែល​ជា​ទឹកចិត្ត​បន្តិចបន្តួច ដើម្បី​ប្រគល់​ជូន កងទ័ព​ជួរ​មុខ នឹង បងប្អូន​ភៀស​សឹក​ដែល​កំពុង​ជួប​បញ្ហា​តាម​ព្រំដែន ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​រាប់​សែន​អ្នក ជម្លៀស​ចេញពីផ្ទះ​សម្បែង ។

លោក បន្ត​ថា ការ​នាំ​យក​ស្បៀង​នេះ​ដែរ គឺ​បាន​នាំ​យក​ស្បៀង​ផ្ញើ​តាម​រយៈ​អាជ្ញាធរ​ខ្លះ នឹង មួយ​ចំនួន​ទៀត​ប្រគល់​ជូន​ធានា​គារ វី​ង ដើម្បី​យក​ចែក​ជូន កងទ័ព​ជួរ​មុខ ដែល​កំពុង​ឈរជើង​យ៉ាង​រឹង​មាំ ការពារ​ដែនដី អធិបតេយ្យភាព​កម្ពុជា មិន​អោយ​មានការ​ឈ្លានពាន​ឈាន​ចូល​ដី​កម្ពុជា មិន​អោយ​បាត់ សូ​ម្បី​មួយ​មី​លី​ម៉ែត្រ​នោះ​ឡើយ ។

ជា​ចុង​ក្រោយ លោក អ៊​ន ប៊ុ​ន្នី បាន​សំណូមពរ ពលរដ្ឋ​ខ្មែរ​ទាំងអស់ ពេល​ដែល​មាន​បញ្ហា​បែប​នេះ គឺជា​ដំណាក់​កាលដែល​យើង​ទាំងអស់​គ្នា ជា​ខ្មែរ​ដូច​គ្នា ត្រូវ​រួបរួមសាមគ្គី ជួយ​គ្នា ពេល​គ្រា​ដ៏​លំបាក​មួយ​នេះ ជ្រក​ក្រោម​ពាក្យស្លោក​មួយ « យើង​ឈរ​យ៉ាង​រឹង​មាំ យើង​ឈរ​ជាមួយ​គ្នា ខ្មែរ​សាមគ្គី​ខ្មែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ