អាណិតពេកហើយ! ស្ត្រីម្នាក់សម្រាលកូនម្នាក់ឯង រួចយកកន្ត្រៃកាត់ទងសុកកូនខ្លួនឯង
- សៀមរាប
ខេត្តសៀមរាប ៖ មហាជនតាមបណ្តាញសង្គមនាំគ្នាចែករំលែកតាមបណ្តាញសង្គមព្រាត ក្រោយបានដំណឹងស្ត្រីម្នាក់សម្រាលកូននៅក្នុងតង់ដោយខ្លួនឯង រួចយកកន្ត្រៃដែលរើសបានកាត់ទងសុកចោល ។

ជាការពិត តាមរយៈរឿងរ៉ាវមួយនេះ បានកើតឡើងនៅជិតប៉ិស្តិ៍អាងក្រពើ ដែលស្ថិតក្នុងខេត្តសៀម ដោយបើតាមការបង្ហោះរបស់បណ្តាញសង្គមមួយឈ្មោះ Ni Bii ជាភាសាអង់គ្លេសលើកឡើងថា « ស្ត្រីសតិមិនល្អបង្កើតកូនដោយខ្លួនឯងនៅកណ្ដាលវាលដោយប្រើស័ង្កសី កាត់ទងផ្សិតកូនមិនមានអាហារសម្លៀកបំពាក់ គ្មានញាតិមិត្តបងប្អូន កូនទើបកើតបាន១ថ្ងៃ ។ ខ្ញុំបាននាំយកអាហារក៏ដូចជាសម្លៀកបំពាក់កូនតូចមួយចំនួនជូន បើបងប្អូនមានទឹកចិត្តចង់ជួយគាត់ ឬឧបត្ថម្ភតាមរយៈនាងខ្ញុំបានខេត្តសៀមរាប(អាងក្រពើ)»។
សូមបញ្ជាក់ដែរថា ស្ត្រីរូបនេះមានសតិមិនល្អ ធ្លាប់មានកូនច្រើនដងរួចហើយ បច្ចុប្បន្ន ជួបទុក្ខលំបាកជាទម្ងន់ ម្តាយឪពុកក៏គ្មាន រស់នៅដូចដែលបងប្អូនបានឃើញ គឺនៅអាងក្រពើ សង្កាត់សាលាកំរើក ខេត្តសៀមរាប។

តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព កញ្ញា នីប៊ី ដែលជាអ្នកនៅក្បែរនោះបានប្រាប់ថា ស្ត្រីរូបនេះឈ្មោះ ស្រីវី មានអាយុ២៨ឆ្នាំ ដោយមានបញ្ហាសតិអារម្មណ៍ សម្រាលកូនដោយខ្លួនឯង ប្រក់តង់រស់នៅជាមួយកូនរូបនេះច្រើនថ្ងៃមកហើយ ដោយស្មារតីមិនសូវល្អ ព្រោះបានប្រើប្រាស់គ្រឿងញៀននាពេលកន្លងទៅ ។
កញ្ញា នីប៊ី បង្ហើបថា នាពេលកន្លងទៅ គឺស្ត្រីដែលស្មារតីមិនល្អរូបនេះ សម្រាលកូនរស់នៅជិតប៉ិស្តិ៍ អាងក្រពើ ដែលស្ថិតក្នុងសៀមរាបផ្ទាល់។បើតាមការបន្តពីអ្នកជិតខាងថា ស្ត្រីរូបនេះមាន២ទៅ៣ដងរួចហើយ ហើយលើកនេះជាលើកទី៤ ដូច្នេះចំពោះបញ្ហាស្មារតីមិនល្អ និងការមានកូន ពោលមិនមានលទ្ធភាពចិញ្ចឹមបីបាច់ឡើយ ប្រហែលជាអោយគាត់ដាក់កង ឬវិធីសាស្ត្រផ្សេងៗ ដើម្បីពន្យារកំណើតជាដើម។

កញ្ញា នីប៊ី ដែលជាជិតខាងរបងជាមួយបន្តថា បច្ចុប្បន្ន ស្ត្រីសតិមិនល្អរូបនេះ គឺមានសុវត្ថិភាពទាំងម្តាយនឹងកូន ដោយពេលនេះ គឺបានមកដល់មន្ទីរពេទ្យខេត្តពិនិត្យហើយ ដោយសុខភាពម្តាយនិងកូនមានភាពល្អប្រសើរ ។ តែមុននឹងបានទៅដល់មន្ទីរពេទ្យនោះ នាពេលកន្លងទៅ គឺពេលអ្នកជួយសង្គ្រោះទៅដល់ ហើយស្ត្រីសតិមិនល្អរូបនេះ បានជ្រុះកូនពីដៃ ដូច្នេះទើបបណ្តាលអោយមានបញ្ហា ជាតិកក ត្រូវយកទៅសង្គ្រោះផងដែរ។

សូមបញ្ជាក់ដែរថា ស្ត្រីដែលគួរអោយអាណិតរូបនេះ ពុំមានឪពុកម្តាយឡើយ ដោយបើតាមដំណឹងពីអ្នកជិតខាង ថាស្វាមីស្ត្រីរូបនេះក៏ប្រើប្រាស់គ្រឿងញៀន ទើបតែចេញមកនាពេលព្រឹកមិញមកប្រពន្ធកូនផងដែរ។ ដូច្នេះ ប្រសិនបើប្អូនបងប្អូនមានសម្លៀកបំពាក់ ខោអាវទារកតូច ឬចង់ជួយស្ត្រីរូបនេះអាចជួយបាន ខណៈបច្ចុប្បន្នជួបការខ្វះខាតជាទម្ងន់នោះ លើសពីនេះបើគិតមកដល់ពេលនេះ ស្ត្រីរូបនេះទើបសម្រាលកូនបាន៤ថ្ងៃប៉ុណ្ណោះ៕












ចែករំលែកព័តមាននេះ