ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់បានហើយ! ជន​ដៃដល់​កា​.​ប់​ជន​រង​គ្រោះ​រហូត​ដល់​ស្លា.ប់ ខណៈ​កំពុង​អង្គុយ​និយាយ​គ្នា​លេង​​នឹង​អ្នក​ជិតខាង នៅ​ស្រុក​រមាស​ហែក

9 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ជនសង្ស័យ​ជា​ឃាតករ​កាប់​ប្រហារ​​ជនរងគ្រោះម្នាក់ បណ្តាលឱ្យស្លាប់ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ រួច​បញ្ជូន​មក​ការិយាល័យ​នគ​បាល​ព្រហ្ម​ទ័ណ្ឌស្នងការ​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​។​ គួររំលឹកថា កំពុង​តែ​អង្គុយ​និយាយ​គ្នា​លេង​នឹង​អ្នក​ជិតខាង ស្រាប់តែ​បុរស​ម្នាក់​ដើរមក​កា​.​ប់រ​ហូត​ដល់​ស្លា​.​ប់​ភ្ញាក់ផ្អើល​នៅ​ស្រុក​រមាស​ហែក ជនសង្ស័យ​ឈ្មោះ​មឿង…

ខេត្តស្វាយរៀង ​៖ ​ជនសង្ស័យ​ជា​ឃាតករ​កាប់​ប្រហារ​​ជនរងគ្រោះម្នាក់ បណ្តាលឱ្យស្លាប់ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ រួច​បញ្ជូន​មក​ការិយាល័យ​នគ​បាល​ព្រហ្ម​ទ័ណ្ឌស្នងការ​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​។​ គួររំលឹកថា កំពុង​តែ​អង្គុយ​និយាយ​គ្នា​លេង​នឹង​អ្នក​ជិតខាង ស្រាប់តែ​បុរស​ម្នាក់​ដើរមក​កា​.​ប់រ​ហូត​ដល់​ស្លា​.​ប់​ភ្ញាក់ផ្អើល​នៅ​ស្រុក​រមាស​ហែក

ជនសង្ស័យ​ឈ្មោះ​មឿង ធា​រ៉ា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ភូមិ​ព្រៃ​សង្គម​ឃុំ​ច្រេស​ស្រុក​មេ​សាង​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នា​ព្រឹក​ថ្ងៃ​ទី​២០​ មេ​សា ឆ្នាំ​​២០២៥ ​នៅ​ស្រុក​មេ​សាង​ខេត្តព្រៃវែង​។

​សូម​រំលឹក​ផង​ដែរ​មាន​ករណី​អំពើ​ឃាត្តកម្ម​ដ៏​សាហាវ ដោយ​បុរស​ម្នាក់​មិនដឹង​មាន​គុំនុំ​អ្វី​បាន​កាន់​ពូថៅ​ចូល​មក​កាប់​ប្រហារ​ជន​រង​គ្រោះ​ចំ​ក្បាល​ពីក្រោយ​ជា​ច្រើន​ពូថៅ​បណ្តាល​ឲ្យ​ផុង​លលា​ដ៏​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​។

​ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ថ្ងៃ​ទី​១៨​មេ​សា​២០២៥​ស្ថិត​នៅ​ភូមិ​ព្រៃ​សត្វ ឃុំ​សម្បត្តិ​មាន​ជ័យ​ស្រុក​រមាស​ហែក​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​វង់​មនុស្ស​យ៉ាង​រន្ធត់​ផ្អើល​ឆោឡោ​ភ័យ​ញាក់សាច់​។​

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​អង្គុយ​ជជែក​គ្នា​លេង​ក្នុង​វង់​ផឹកស៊ី នៅ​លើ​គ្រែ​ក្នុង​រោង​ខាង​មុខ​ផ្ទះ​របស់​បងប្រុស​ជាមួយ​អ្នក​ជិតខាង ស្រាប់តែ​ជនសង្ស័យ​ដើរ​ចូល​មក​ទាញ​ពូថៅ​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​យ៉ាង​រន្ថើន​ជា​ច្រើន​ពូថៅ ហើយ​មួយ​ពូថៅ​ចំ​ក្បាល​ពីក្រោយ​ផុង​លលា​ដ៏ ហូរ​ឈាម​ដូច​គេ​ចាក់ក​ជ្រូក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​យ៉ាង​រន្ធត់​ចំណែក​មនុស្ស​០៥​នាក់​អង្គុយ​ជាមួយ​ស្ទុះ​រត់​យក​ព្រះ​អាយុ​រៀង​ៗ​ខ្លួន​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ឌី​ម វ​ណ្ណី ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ព្រៃ​សត្វ​ឃុំ​សម្បត្តិ​មាន​ជ័យ​ស្រុក​រមាស​ហែក​។​

ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​នៅផ្ទះ​កើតហេតុ ត្រូវជា​បងប្រុស​របស់​ជន​រង​គ្រោះ​បាន​ជួបជុំ​ផឹកស៊ី ជាមួយ​អ្នក​ជិតខាង ៦​ទៅ​៧​នាក់​រហូត​ដល់​យប់ ក៏​ឈប់​ផឹកស៊ី ចំណែក​ម្ចាស់ផ្ទះ​ស្រវឹង​ក៏​ឡើង​ទៅ​ដេក​នៅ​តែ​ភ្ញៀវ​នាំ​គ្នា​អង្គុយ​ជជែក​គ្នា​លេង​បន្ត​ចំណែក​ជន​រង​គ្រោះ ត្រូវជា​ប្អូន​ម្ចាស់ផ្ទះ​ក៏​អង្គុយ​លេង​កំដរ​ភ្ញៀវ រហូត​ដល់​ម៉ោង​១១​យប់ ស្រាប់​ជនសង្ស័យ​ឈ្មោះ​មឿង ធា​រ៉ា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ (​មានជំងឺសរសៃប្រសាទ​ )​នៅ​ភូមិ​ព្រៃ​សង្គម​ឃុំ​ច្រេស ស្រុក​មេ​សាង​ខេត្តព្រៃវែង​ដើរ​ចូល​មក​ទាញ​ពូថៅ​វាយ​ជន​រង​គ្រោះ​ពីក្រោយ​១​ពូថៅ​បណ្តាល​ឲ្យ​ដួល​រួច​កាប់​យ៉ាង​រន្ថើន​ជា​ច្រើន​ពូថៅ ១​ពូថៅ​ចំ​ក្បាល​ពីក្រោយ​បណ្តាល​ឲ្យ​ផុង​លលា​ដ៏​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្តង​ ​បង្ក​ឲ្យ​អ្នក​អង្គុយ​ជាមួយ​ចំនួន​០៥​នាក់​ភ័យ​ស្លន់ស្លោ​រត់គេច​ខ្លួន​យក​ព្រះ​អាយុ​រៀង​ៗ​ខ្លួន រួច​ឆោឡោ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​ចំណែក​ជនសង្ស័យ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ដែរ​។

តាមប្រភព​បន្ត​ថា ជនសង្ស័យ មាន​ជម្ងឺ សរសៃ​ប្រសា​ទជាង​១០​ឆ្នាំ​មក​ហើយ​ក៏​ប៉ុន្តែ​គ្មាន​សំបុត្រ​បញ្ជាក់​ពី​គ្រូពេទ្យ​ទេ ​​ជននេះ​​មានអការៈ​ស្ទើ​ឆ្កួត​ស្ទើ​ជា ត្រូវ​ប្រពន្ធ​លែងលះ​ហើយ​ទៅ​រស់នៅ​ក្នុង​វត្ត​នៅ​ស្រុក​មេ​សាង​ខេត្តព្រៃវែង ។​

ជនសង្ស័យ​មាន​ប្រពន្ធ​កូន​នៅ​ភូមិ​កើតហេតុ​ខាងលើ ក្រោយ​ពី​ប្រពន្ធ​លែង​មក​ជនសង្ស័យ​ចេញ​ទៅ​នៅ​ឯ​ស្រុក​កំណើត ហើយ​បាន​ចេញចូល​មក​រក​បងប្រុស​នៅ​ក្នុងភូមិ​កើតហេតុ ហើយ​បាន​បាត់​ខាន​ចេញចូល​យូ​ឆ្នាំ​ហើយ​ទើបតែ​ឃើញ​ជនសង្ស័យ​ចូល​មក​ភូមិ​កើតហេតុ​កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១៨​មេ​សា នេះ​ដើរ​ចូល​មក​កន្លែង​ជន​រង​គ្រោះ​ផឹកស៊ី ដោយ​មិន​និយាយ​ស្តី​អី​ទេ ហើយ​ក៏​ដើរ​ចេញ​ទៅ​វិញ​បាត់​ទៅ ស្រាប់តែ​ដល់​ម៉ោង​១១​យប់​ត្រឡប់​មក​វិញ​ចូល​កាប់​ប្រហារ​ជន​រង​គ្រោះ​តែ​ម្តង​។​

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ