ខេត្តស្វាយរៀង ៖ មានករណីអំពើឃា.ត្តកម្មដ៏សាហា.វ ដោយបុរសម្នាក់មិនដឹងមានគុំនុំអ្វីបានកាន់ពូថៅចូលមកកា.ប់ប្រហារជនរងគ្រោះចំក្បាលពីក្រោយជាច្រើនពូថៅ បណ្តាលឲ្យផុងលលាដ៍ស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈាម ។
ករណីដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៨ មេសា២០២៥ ស្ថិតនៅភូមិព្រៃសត្វ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក បណ្តាលឲ្យស្លា.ប់ នៅក្នុងវង់មនុស្ស យ៉ាងរន្ធត់ផ្អើលឆោឡោភ័យញាក់សាច់ ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយជជែកគ្នាលេងក្នុងវង់ផឹកស៊ី នៅលើគ្រែក្នុងរោងខាងមុខផ្ទះរបស់បងប្រុសជាមួយអ្នកជិតខាង ស្រាប់តែជនសង្ស័យដើរចូលមកទាញពូថៅកា.ប់ប្រហារទៅលើជនរងគ្រោះ យ៉ាងរន្ថើនជាច្រើនពូថៅ ហើយមួយពូថៅចំក្បាលពីក្រោយផុងលលាដ៍ហូរឈា.មដូចគេចាក់.កជ្រូកបណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់ ចំណែកមនុស្ស០៥នាក់ អង្គុយជាមួយស្ទុះរត់យកព្រះអាយុរៀងៗខ្លួន ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌីម វណ្ណី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃសត្វ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។
ប្រភពបន្តថា កាលពីថ្ងៃវេលាម៉ោង១២ថ្ងៃត្រង់ នៅផ្ទះកើតហេតុ ត្រូវជាបងប្រុសរបស់ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយអ្នកជិតខាង៦ទៅ៧នាក់រហូតដល់យប់ក៏ឈប់ផឹកស៊ី ចំណែកម្ចាស់ផ្ទះស្រវឹងក៏ឡើងទៅដេក នៅតែភ្ញៀវនាំគ្នាអង្គុយជជែកគ្នាលេងបន្ត ចំណែកជនរងគ្រោះ ត្រូវជាប្អូនម្ចាស់ផ្ទះក៏អង្គុយលេងកំដរភ្ញៀវរហូតដល់ម៉ោង១១យប់ ស្រាប់ជនសង្ស័យឈ្មោះ មឿង ធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ (ជាមុស្សបែកសរសៃប្រាសាទ)នៅភូមិព្រៃសង្គមឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ដើរចូលមកទាញពូថៅវា.យជនរងគ្រោះពីក្រោយ១ពូថៅ បណ្តាលឲ្យដួល រួចកា.ប់យ៉ាងរន្ថើនជាច្រើនពូថៅ១ពូថៅ ចំក្បាលពីក្រោយបណ្តាលឲ្យផុងលលាដ៍ក្បាលស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។
បង្កឲ្យអ្នកអង្គុយជាមួយចំនួន០៥នាក់ភ័យស្ល.ន់ស្លោរត់គេចខ្លួនយកព្រះអាយុរៀងៗខ្លួន រួចឆោឡោប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ ចំណែកជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ ។
ប្រភពបន្តថា ជនសង្ស័យមានជម្ងឺសរសៃប្រសាទ ជាង១០ឆ្នាំមកហើយ ក៏ប៉ុន្តែគ្មានសំបុត្របញ្ជាក់ពីគ្រូពេទ្យទេ មនុស្សនេះបែកស្ទើរឆ្កួតស្ទើជា ត្រូវប្រពន្ធលែងលះ ហើយទៅរស់នៅក្នុងវត្ត នៅស្រុកមេសាង ខេត្តព្រៃវែង ។
ជនសង្ស័យមានប្រពន្ធកូននៅភូមិកើតហេតុខាងលើ ក្រោយពីប្រពន្ធលែងមកជនសង្ស័យចេញទៅនៅឯស្រុកកំណើត ហើយបានចេញចូលមករកបងប្រុស នៅក្នុងភូមិកើតហេតុ ហើយបានបាត់ខានចេញចូលយូរឆ្នាំហើយ ទើបតែឃើញជនសង្ស័យចូលមកភូមិកើតហេតុកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៨ មេសានេះ ដើរចូលមកកន្លែងជនរងគ្រោះផឹកស៊ី ដោយមិននិយាយស្តីអីទេ ហើយក៏ដើរចេញទៅវិញបាត់ទៅ ស្រាប់តែដល់ម៉ោង១១យប់ត្រឡប់មកវិញចូលកា.ប់ប្រហារជនរងគ្រោះតែម្តង ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ