ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.ត.ករ​​ស.ម្លា.ប់នារីបុគ្គលិក​កាស៊ីណូ ប៉ងបញ្ចប់ជីវិត​ក្នុង​បន្ទប់ឃុំ​ឃាំង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ពេលចាប់​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​​​ចា.ក់ស.ម្លា.ប់ស្ត្រីរងគ្រោះជា​បុគ្គលិកកាស៊ីណូ កាលពី​វេលា​ម៉ោង​៩និង​៤០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១​នៅ​ចំណុច​ភូមិ​ទ្រាំ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​មកកាន់​​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ពេលចាប់​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​​​ចា.ក់ស.ម្លា.ប់ស្ត្រីរងគ្រោះជា​បុគ្គលិកកាស៊ីណូ កាលពី​វេលា​ម៉ោង​៩និង​៤០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១​នៅ​ចំណុច​ភូមិ​ទ្រាំ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​មកកាន់​​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បីធ្វើការ​សួរនាំ ស្រាប់តែ​នៅវេលាយប់ថ្ងៃដដែលនោះដែរ ជនសង្ស័យ​រូបនោះ​បាន​​ប៉ុនប៉ង​បញ្ចប់ជីវិត​​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះ​អាសន្ន​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនបានសម្រេចនោះទេ ហើយ​​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យាម​អត់​ង​ងុយ​​រហូត​​ដល់​ភ្លឺ​។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ ​​ជនសង្ស័យ​ឈ្មោះ រឿ​ន រិ​ន្ទ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ​រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយមានជ័យ​ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​ខេត្តបាត់ដំបង​ ​បាន​​ធ្វើ​សកម្មភាព​ចា.ប់រំ.លោ.ភ​ និង​ចា.ក់​​ស.ម្លាប់​​យក​ទ្រព្យ​សម្បត្តិស្ត្រី​រង​គ្រោះ​ឈ្មោះ ហួ​ន ស្រី អាយុ​២៣​ឆ្នាំ​ ​ជា​បុគ្គលិក​កាស៊ីណូ​​ដែល​រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១​ នៅ​​ចំណុច​បន្ទប់​ជួល​លេខ​៥​ ស្ថិត​ក្នុង​​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។​

លោក​​ស្នងការ​បាន​បញ្ជាក់​​បន្ត​ថា នៅពេលករណី​ខាងលើកើតឡើង ​ក្រោម​​ការ​ណែនាំ​ដាក់​វិធានការ​ពី​​លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រង​ទទួល​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្រាវជ្រាវ ​​និង​កំណត់​មុខសញ្ញា​​រួចហើយ ក៏​សហការ​​គ្នា​ជា​មួយ​កម្លាំង​នគរបាល​ខេត្តសៀមរាប​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​​បាន​​កាលពី​​វេលា​ម៉ោង​៩​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ទ្រាំ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

ក្រោយពេលឃាត់ខ្លួន​ និង​សួរនាំ ជនសង្ស័យ​រូបនោះ​បានឆ្លើយ​​​សារភាព​ថា​ ​ខ្លួន​ពិតជា​បាន​ចា.ប់​រំ.លោ.ភ​ហើយ​ស.ម្លា.ប់​ និង​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​រង​គ្រោះ​ប្រាកដមែន​ ព្រោះតែ​ស្នាក់​នៅ​​បន្ទប់​ជួល​ក្បែរ​គ្នា​ ហើយខ្លួន​​លួច​ស្រលាញ់​​ស្ត្រីរងគ្រោះ​តែ​ម្នាក់ឯង ​លុះ​​ឃើញ​ឱកាសល្អ​ ដោយស្ត្រីរងគ្រោះ​នៅ​ក្នុង​បន្ទប់តែម្នាក់​ឯង ខ្លួន​ក៏​សម្រុកចូល​ក្នុង​បន្ទប់​យក​កូនកាំបិត​ភ្ជ.ង់​.ក ​ប៉ុន្តែដោយសារស្ត្រីរងគ្រោះ​រើបំរះ ខ្លួន​ក៏​ទះ​នាង​៣​កំផ្លៀង ​និង​ដាល់​ពោះ​២​ដៃ រួច​​អូស​នាង​ចូល​បន្ទប់ទឹក​​​សម្រាត​ខោអាវ​អស់​ និង​ចងដៃ​​ លើកដាក់​លើ​គ្រែ​ បន្ទាប់ពី​រំ.លោ.ភ​រួច​ហើយ​ ដោយខ្លួន​ភ័.យ​​ខ្លា.ច​ស្ត្រីរងគ្រោះ​​ប្តឹង ​ទើប​ខ្លួន​​ចា.ក់​សំ.លា.ប់​នាង​នៅ​លើ​គ្រែ​ ដើម្បី​បំ​បិត​មាត់​តែ​ម្តង​ និង​ប្រមូលយក​​គ្រឿង​អ​ល​ង្ការ ព្រមទាំង​​លុយ​ រត់​​គេចខ្លួន​ទៅ​ខេត្តសៀមរាប​ ប៉ុន្តែ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​​ឃាត់ខ្លួន​បានតែម្តង ​៕

ខាងក្រោមនេះ​ជា​អត្ថបទពាក់ព័ន្ធ ៖

ចាប់​បាន​ហើយ​! ឃា​.​ត​.​ករ​ចា​.​ក់​ផ្តាច់ជីវិត​នារី​បុគ្គលិក​កាស៊ីណូ

ស្តាប់​ចម្លើយ​សារភាព​ឃា​.​ត​.​ករ​ធ្វើ​សកម្មភាព​លើ​នារី​បុគ្គលិក​កាស៊ីណូ

ទីបំផុត​ទ​ង្វើ​ជន​ដៃដល់​គេច​មក​សំងំ​ក្នុង​ខេត្តសៀមរាប​៖ សារភាព​ទាំងអស់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ