ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័័យម្នាក់ដែលធ្វើសកម្មភាពចា.ក់ផ្តាច់ជីវិតស្ត្រីជាបុគ្គលិកកាស៊ីណូក្នុងបន្ទប់ជួល រួចរត់គេចខ្លួនអស់២ថ្ងៃនោះ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យស្រាវជ្រាវកំណត់មុខសញ្ញា និងសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួនបានហើយ រួចបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ ។ គួររំលឹកថា ចាប់បានហើយ! ឃា.ត.ករចា.ក់ផ្តាច់ជីវិតនារីបុគ្គលិកកាស៊ីណូ
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៩និនិង៤០នាទីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនសង្ស័័យឈ្មោះ រឿន ធារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានស្រុកកំណើតភូមិទួលតាឯក សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ បុគ្គលិកកាស៊ីណូ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកស្នងការបានបញ្ជាក់ថា ក្រោយពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចា.ក់ស.ម្លា.ប់ស្ត្រីរងគ្រោះដោយកាំបិតចុងស្រួចប្រាកដមែន ។ ជនសង្ស័យបានបន្តថា ខ្លួនស្នាក់នៅបន្ទប់ជួលក្បែរគ្នាជាមួយស្ត្រីរងគ្រោះ ដោយឃើញនាងស្អាត ហើយនៅក្នុងបន្ទប់តែម្នាក់ឯង ខ្លួនក៏មានបំណងចូលទៅចា.ប់រំ.លោ.ភ ប៉ុន្តែនៅពេលធ្វើសកម្មភាពនោះ ស្រាប់តែនាងរើបំរះ និងតដៃ ថែមទាំងគំ.រា.មប្តឹងទៀត ទើបខ្លួនយកកាំបិតចុងស្រួចចា.ក់សំ.លា.ប់បំបិតមាត់ រួចរត់គេចខ្លួនទៅដេកផ្ទះសំណាក់មួយកន្លែងនៅខេត្តសៀមរាប ហើយក៏ត្រូវសមត្ថកិច្ចសហការគ្នាតាមចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័័យត្រូវបានសមត្ថកិច្ចកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕











ចែករំលែកព័តមាននេះ