ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ម្ចាស់​ថា​ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​ស្រា​បៀរ​មួយ​ភ្លែត​​ក៏​បាត់​ឈឹង រំលង​បាន​៤​ថ្ងៃ​ សមត្ថកិច្ច​តាម​ចា.ប់​​ដល់​ស្រុក​កំណើត

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ មន្ត្រី​នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នឹង​ដឹកនាំ​បញ្ជា​កំលាំង​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក យ៉ាង…

ខេត្តកំពង់ស្ពឺ​៖ មន្ត្រី​នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នឹង​ដឹកនាំ​បញ្ជា​កំលាំង​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​ស្រុក​គងពិសី បង្ក្រាប​ការ​ឆបោក​ម៉ូតូ​បាន​មួយ​ករណី​។

មន្ត្រី​នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឲ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦ មាន​ករណី​ឆបោក​ម៉ូត​អ្នកធ្វើការ​សំណង់​ជាមួយ​គ្នា​។ នៅ​ចំណុច​ការដ្ឋាន​សំណង់ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដោយ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦ ឈ្មោះ យី ដ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រាស់​ស្ពវ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជា​អ្នកធ្វើការ​សំណង់​ជាមួយ​គ្នា បាន​ខ្ចី​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប​1AT-6171 លេខ​តួ លេខ​ម៉ា​សុ​ី​ន​ND125N0263213 ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ រស់ រេ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់ នៅ​ក្នុងភូមិ​ក្រាំង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ថា​យក​ទៅ​ទិញ​ស្រា​បៀរ​មួយ​ភ្លែត រួច​ក៏​ជិះ​គេចខ្លួន​ទៅ​បាត់​រហូត​។ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦ មិនឃើញ​យក​ម៉ូតូ​ត្រឡប់​មក​វិញ ម្ចាស់​ម៉ូតូ​ក៏​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំរ​ការ​កោះ ដើម្បី​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា​÷ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៤ ខែ មក​រា ឆ្នាំ ២០២៦ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគ​បាល​ស្រុក​គងពិសី​សហការ​ស្រាវជ្រាវ ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពុង​សឹង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​(​ម៉ូតូ​) រួម​ទាំង​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​០១​កញ្ចប់​តូច យក​មក​អធិការដ្ឋាន​នគ​ស្រុក​គងពិសី ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​ចាត់ការ​តាម​នីតិវិធី​។ ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​យក​ទៅ​ប្រើប្រាស់​វិញ​ហើយ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ