ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១ស​ប្តា​ហ៍! ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិ​ជាង​៦​ម៉ឺន​នាក់ មក​កម្សាន្ត​តំបន់​ទេសចរ​ខេត្តកំពង់ស្ពឺ​

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ត្រឹមតែ​រយៈពេល​មួ​យស​ប្តា​ហ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ស្នាក់​នៅ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ប្រមាណ​៦២៥៥០​នាក់​។ បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែធ្នូ…

ខេត្តកំពង់ស្ពឺ​៖ ត្រឹមតែ​រយៈពេល​មួ​យស​ប្តា​ហ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ស្នាក់​នៅ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ប្រមាណ​៦២៥៥០​នាក់​។

បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦​នេះ​។ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ស្នាក់​នៅ ក្នុង​ខេត្តកំពង់ស្ពឺ​សរុប​ប្រមាណ​៦២,៥៥០​នាក់​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន ៦២,០០០​នាក់ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​៥៥០​នាក់​ផង​ដែរ​។

របាយការណ៍​មន្ទីរ​ទេសចរណ៍​ដដែល​បាន​បញ្ជាក់​ថា​÷ ភាព​រីករាយ​របស់​ភ្ញៀវ​ទេសចរណ៍​បាន​នាំ​មក​នូវ ភាព​សប្បាយ​រីករាយ និង​បរិយាកាស​អធិកអធម ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា បាន​រៀបចំ​យ៉ាង​ស្រស់​ស្អាត និង​មាន​សណ្តាប់ធ្នាប់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​។​តម្លៃ​ម្ហូប​សមរម្យ សន្តិសុខ​មិន​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឡើយ​។

ភាព​រីករាយ​នេះ​មិន​ត្រឹមតែ​ជា​ការ​កម្សាន្ត ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី ការ​ថែរក្សា​ប្រពៃណី​វប្បធម៌ ដ៏​សម្បូរ​បែប របស់​ខ្មែរ ក្នុង​លក្ខណៈ​ជាម​ហា​គ្រួសារ​ខ្មែរ តែ​មួយ​ក្រោម​ម្លប់​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ