ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​តុលាការ​មាន​ប្រវែង​២​គីឡូម៉ែត្រ ទទឹង​៨​ម៉ែត្រ ត្រូវ​បាន​ជួសជុល​រួចរាល់

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ការ​សន្យា​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ក្រោយ​ពីរដូវភ្លៀង​បាន​បញ្ចប់ ផ្លូវ​មួយ​ខ្សែ​ប្រវែង​២​គីឡូម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ហៅ​ផ្លូវ​តុលាការ…

ខេត្តសៀមរាប ៖ តាម​ការ​សន្យា​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ក្រោយ​ពីរដូវភ្លៀង​បាន​បញ្ចប់ ផ្លូវ​មួយ​ខ្សែ​ប្រវែង​២​គីឡូម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ហៅ​ផ្លូវ​តុលាការ ត្រូវ​បាន​ក្រុមការងារ​បច្ចេកទេស​របស់​ឯកឧត្តម សៀងណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ធ្វើការ​ជួសជុល​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥ ពេល​នេះ​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ ។

ក្រោយ​ពី​ជួសជុល​អស់​រយៈពេល​៣២​ថ្ងៃ នៅថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៦ ផ្លូវ​ក្រាល​កៅស៊ូ​មួយខ្សែ​ហៅ​ផ្លូវ​តុលាការ ដែល​មាន​ប្រវែង​២​គីឡូម៉ែត្រ ទទឹង​៨​ម៉ែត្រ ត្រូវ​បាន​ជួសជុល​រួចរាល់ហើយ ដោយ​ប្រើប្រាស់​ថវិកាបដិភាគ​របស់​ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង​ថវិកា​មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ដែរ ។

ឯកឧត្តម សៀង ណាំ និង​ឯកឧត្តម ប្រាក់ សោភ័ណ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​ជួសជុល និង​សម្រួល​ឱ្យ​បងប្អូន​ធ្វើ​ដំណើរ ។

សូម​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ឯកឧត្តម សៀង ណាំ ដែល​គិតគូរ​អំពី​ផល​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ដោយ​ផ្តល់​ការ​ជួសជុល​ផ្លូវមួយ​ខ្សែ​នេះ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ ។ កន្លង​មក ផ្លូវ​នេះ​មាន​ជង្ហុក​ពិបាកធ្វើ​ដំណើរ​នា​រដូវប្រាំង ឯ​រដូវវស្សា​លិច​ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ