អ្នកឧកញ៉ា អគ្គមហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ព្រមទាំងលោកជំទាវគណៈកម្មាធិការ ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ និងជនភៀសសឹក នៅមន្ទីរពេទ្យកាល់ម៉ែត្រ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦ មកនេះ អ្នកឧកញ៉ា អគ្គមហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (ម.វ.ព.ក) បានដឹកនាំលោកជំទាវគណៈកម្មាធិការ ចុះសួរសុខទុក្ខបងប្អូនវីរកងទ័ពជួរមុខ ដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ។ ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ា ញ៉ឹក ប៊ុនថា និងលោកជំទាវគណៈកម្មាធិការ ក៏បានឆ្លៀតឱកាសសួរសុខទុក្ខជនភៀសសឹកមួយចំនួនផងដែរ ។

ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យទាំងអស់បានជួយពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ដល់បងប្អូនវីរកងទ័ព ឱ្យបានឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជាតិវិញ ។

តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ព សម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដើម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី របស់វីរភាពកងទ័ព ប្រជាជនខ្មែរគ្រប់ៗរូបបានចង់ចាំ និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង ៕














ចែករំលែកព័តមាននេះ