ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ និងបន្ទប់ជួល១ល្វែង នៅស្រុកសំរោងទង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង និងបន្ទប់ជួលចំនួន១ល្វែង បានរងការរបើកប៉ើងដំបូលធ្លាក់ដល់ដី ខណៈដែលមេឃធ្លាក់ភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យ។
ករណីគ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិសំរោង និងភូមិថ្មសំលៀង ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា÷ មានករណីមេឃភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង និងបន្ទប់ជួលចំនួន១ល្វែង។
ផ្ទះទី១-មានទំហំ៧ម៉ែត្រ គុណនិង៩ម៉ែត្រ ធ្វើពីឈើថ្មក្រោម ដំបូលប្រក់សង្កសី ម្ចាស់មានឈ្មោះ ឆែម សុខគា ភេទប្រុស អអាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង រងការខូចខាតរបើកដំបូលស័ង្កសី ។
ផ្ទះទី២- មានទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ធ្វើពីថ្មដំបូលប្រក់ក្បឿង ម្ចាស់មានឈ្មោះ គង់ ផូ ភេទប្រុស អអាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង រងការ ខូចខាតរបើកដំបូលក្បឿង ។
ផ្ទះទី៣- មានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ ធ្វើពីឈើថ្មក្រោម ដំបូលប្រក់សុីប្រូ ម្ចាស់មានឈ្មោះ អ៊ុន សារ៉ុម ភេទស្រី អាយុ៦៣ធ្នាំ រស់នៅក្នុងភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង រងការខូចខាត របើកដំបូលស៊ីប្រូ ។និងទី៤បន្ទប់ជួល១ល្វេង មានទំហំ៥ម៉ែត្រ គុណនិង៥២ម៉ែត្រ មានចំនួន១៣បន្ទប់ របើកប៉ើងដំបូលប្រក់ស័ង្កសី ម្ចាស់មានឈ្មោះ គង់ សៀម ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងការខូចខាតដំបូលទាំងស្រុងតែម្តង។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងទៀតថានៅមុនពេលកើតហេតុ មេឃងងឹតហើយក៏មានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង និងបន្ទាប់ជួលចំនួន១ល្វេង របើកនិងប៉ើងដំបូលធ្លាក់មកដល់ដី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធចុះមកពិនិត្យដល់កន្លែងកើតហេតុ។
សសមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ឲ្យដឹងថា÷ ករណីគ្រោះធម្មជាតិមេឃភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខាងលេីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ៕















ចែករំលែកព័តមាននេះ