ប្រទេសកូរ៉េខាងជើង ៖ យោងតាមទូរទស្សន៍អាមេរិក CBS NEWS ថា តាមការប្រកាសរបស់កងទ័ពកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ សីហា កូរ៉េខាងជើងបានបាញ់់មីស៊ីលបាលីស្ទិករយៈខ្លីជាង១០គ្រាប់់សំដៅទៅសមុទ្រខាងកើត ។ ការបាញ់នោះ ធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថ្លែងថា លោកនឹងជួបជាថ្មីជាមួយលោកគីម ជុងអ៊ុន ក្នុងឆ្នាំនេះ។ ម្យ៉ាងទៀត លោកត្រាំបានបញ្ជាឲ្យកាត់បន្ថយទំំហំសមយុទ្ធយោធារួមកូរ៉េខាងត្បូង-អាមេរិក ULCHI FREEDOM SHIELD ដែលត្រូវបញ្ចប់ នាថ្ងៃទី២១ សីហា ខណៈសមយុទ្ធនោះដំបូងគ្រោងធ្វើរហូតដល់ថ្ងៃទី២៧ សីហា។
ចាប់តាំងពីច្រើនឆ្នាំមកហើយ ក្រុងព្យុងយ៉ាង តែងថ្កោលទោសសមយុទ្ធយោធារួមនោះ ដោយចាត់ទុកថា ជាការត្រៀមសម្រាប់ការលុកលុយមួយ ហើយតែងបាញ់សាកល្បងជារឿយៗបណ្ដាមីស៊ីល ក្នុងពេលនិងក្នុងរង្វង់នៃសមយុទ្ធទាំងនេះ។ លោកត្រាំពន្យល់ថា ការកាត់បន្ថយទំហំនៃសមយុទ្ធនោះ មកពីទំនាក់ទំនងល្អរបស់លោកជាមួយលោកគីមជុងអ៊ុន ។ លោកថា វាសំខាន់ណាស់ដែលត្រូវមានការត្រូវរ៉ូវគ្នាជាមួយកូរ៉េខាងជើង។
លោកថា សមយុទ្ធនោះផ្ដល់សញ្ញាមិនសមស្របទាំងស្រុងនិងប្រទូស្តរ៉ាយ ។ លើសពីនេះទៀត លោកថ្លែងថា ការខ្វះជំនួយរបស់កូរ៉េខាងត្បូងក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់ ក៏ជាកត្តាមួយដែរក្នុងការសម្រេចចិត្តបែបនោះ។ ប្រធានាធិបតីអាមេរិកវាយតម្លៃថា វាសំខាន់ណាស់ ដែលត្រូវរ៉ូវគ្នាជាមួយកូរ៉េខាងជើងដែលពេលនេះ មានអាវុធនុយក្លេអ៊ែរ៥៧គ្រាប់ដែលខ្លាំងបំផុត។ បណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់កូរ៉េខាងត្បូងវាយតម្លៃនាថ្ងៃទី២០ សីហា ថា លោកគីម ជុងអ៊ុន នាពេលបច្ចុប្បន្នមានក្បាលគ្រាប់នុយ ក្លេអ៊ែររវាងពី៨០ ទៅ១២០គ្រាប់ឯណោះ។
កងទ័ពកូរ៉េខាងត្បូងលើកឡើងថា មីស៊ីលទាំងនោះ បាញ់ចេញពីតំបន់ក្រុងព្យុងយ៉ាងហើយហោះហើរក្នុងចម្ងាយប្រមាណជា៣០០គីឡូម៉ែត្រ ។ តាមការអះអាងរបស់កងទ័ពកូរ៉េខាងត្បូងថា មីស៊ីលទាំងនោះ ជាមីស៊ីលធុនKN-25 ។ តាមក្រុងព្យុងយ៉ាងថាមីស៊ីលធុននេះ អាចផ្ទុ្ទកក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ HWASAN -31 ៕

ចែករំលែកព័តមាននេះ