ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លួ.ច​ ក្នុង​សង្កាត់​ទឹក​ល្អក់​​ទី​៣​សំណាងអាក្រ.ក់​ជួប​កម្លាំង​ល្បាត

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក​ឃាត់ខ្លួន​បន្ទាប់​ពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​លួច​នៅ​តាម បណ្តោយ​ផ្លូវ​លេខ​២៤៥ កែង​ផ្លូវ​លេខ​២២០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ហើយ​ប្រទះ​នឹង​កម្លាំង​សមត្ថកិច្ច​។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ ឈុ​ន រ​ដ្ឋា ហៅរ​ដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ម្តុំ​លូ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) ។

តាម​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៤​និង​៣០​នាទី​ទៀប​ភ្លឺ កម្លាំង​ល្បាត នៃ​អធិការដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស ប៉ុនប៉ង​លួច ឃាត់ខ្លួន​នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ​២៤៥ កែង​ផ្លូវ​លេខ​២២០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដក​រហូតៈ​ដែក​កែ​ច្នៃ​សម្រាប់​កាច់ក​ម៉ូតូ​ចំនួន ១ និង​ដែក​ខ្សៀ​ចំនួន​០១,​បំពង់​កែ​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន ១ និង​ដែកកេះ ចំនួន​០១ ,​ម៉ូតូ​០១​គ្រឿង (​ម៉ូតូ​ម៉ាក Honda Scoopy-i ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 1FD-5295 ។

​បច្ចុប្បន្ន​: ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​