ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័័យម្នាក់ដែលធ្វើសកម្មភាពចា.ក់ផ្តាច់ជីវិតស្ត្រីជាបុគ្គលិកកាស៊ីណូក្នុងបន្ទប់ជួល រួចរត់គេចខ្លួនអស់២ថ្ងៃ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យសហការកម្លាំងនគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង៩និនិង៤០នាទីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គួររំលឹកថា អាចទេ? ឃាត.ករ.គឺម្នាក់ប្រុសដែលចាក់សោចូលក្នុងបន្ទប់នាង?
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹង ជនសង្ស័័យឈ្មោះ រឿន ធារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានស្រុកកំណើតភូមិទួលតាឯក សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ បុគ្គលិកកាស៊ីណូ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ក្រោយពេលជនសង្ស័័យធ្វើសកម្មភាពចា.ក់ផ្តាច់ជីវិតស្ត្រីរងគ្រោះក្នុងបន្ទប់ជួលកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ រួចបានរត់គេចខ្លួន ហើយកម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវកំណត់មុខសញ្ញាបានដឹង ហើយសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួនជនសង្ស័យបាន និងបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរតែម្តង ៕







ចែករំលែកព័តមាននេះ