ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តរមានជ័យ ៖ សាលារៀនចំនួន១៧៦ ចាប់ផ្តើមបើកទ្វារឡើងវិញ ខណៈសាលាមួយចំនួនរងការបំផ្លាញខ្ទេចខ្ទី

1 ថ្ងៃ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រសួង​អប់រំ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ២០២៦​នេះ គ្រឹះស្ថាន សិក្សា​ចំនួន​១៧៦​ក្នុង​ចំណោម គ្រឹះស្ថានសិក្សា​២៦០ នៅ​ខេត្តឧត្តរមានជ័យ​បាន…

ខេត្តឧត្តរមានជ័យ ៖ ក្រសួង​អប់រំ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ២០២៦​នេះ គ្រឹះស្ថាន សិក្សា​ចំនួន​១៧៦​ក្នុង​ចំណោម គ្រឹះស្ថានសិក្សា​២៦០ នៅ​ខេត្តឧត្តរមានជ័យ​បាន ចាប់​បើក​ដំណើរ​ឡើង​វិញ​ហើយ ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៥ ខែមករា​នេះ ។

ក្រសួង​អប់រំ បានឱ្យ​ដឹង នា​ថ្មី​ៗ​នេះ​ដែរ​ថា សាលា​បឋម​សិក្សា​តា​មន្ត​សែន​ជ័យ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ ក្បែរ​នឹង​ប្រាសាទតាមាន់ធំ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ។ លើស​ពី​នេះ អគារ​ថ្មី ដែល​សង់​មិន​ទាន់​រួច ក៏​ត្រូវ​គ្រាប់​ផ្លោង​ថៃ​ខ្ទេច​យ៉ាងដំណំ​ផង​ដែរ​។

សាលា​បឋម​សិក្សា​តា​មន្ត​សែន​ជ័យ ស្ថិត​នៅ​ក្នុងភូមិ​តា​មន្ត​សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

បន្ថែម​ពី​នេះ ក្រសួង​អប់រំ​បានឱ្យ​ដឹង​ដែរ​ថា អគារ​ថ្មី​នេះ ត្រូវ​បាន​សាងសង់​ដើម្បី​ជំនួស​អគារ ដែល​បាន​បំផ្លាញ​កាលពី​សង្គ្រាម​កម្ពុជា​-​ថៃ កាលពី​ខែកក្កដា ។ ប៉ុន្តែ​គ្រាប់​ផ្លោង​យោធា​ថៃ​ជាង​១០​គ្រាប់ បាន​បំផ្លាញ​ទាំង​សំណង់​ទាំងអស់​ក្នុង​សាលា ។ អគារ​ផ្ទះបាយ អគារ​បន្ទប់ទឹក ថ្នាក់រៀន​បណ្ដោះអាសន្ន និង​អគារ​ដែក​ថ្មី សុទ្ធតែ​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដូច​គ្នា​។ នៅ​ក្នុង​បរិវេណ​សាលា​រណ្ដៅ​គ្រាប់​មាន​ជា​ច្រើន​កន្លែង ហើយ​អំបែង បាន​ខ្ទាត​ឆ្ងាយ​រហូត​ដល់​ខាងក្រៅ​របង​សាលា​ថែម​ទៀត ។

លើស​ពី​នេះ​សង្គ្រាម​ឈ្លានពាន​ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ កន្លង​មក អគារ​ចាស់​៦​បន្ទប់ និង​សំណង់​ទាំងអស់ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ។ នេះ​ជា​អំពើ​យង់ឃ្នង​ពី​សំណាក់​យោធា​ឈ្លានពាន​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ