ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរកងទ័ពម្នាក់ដែលឈឺបេះដូងរ៉ាំរ៉ៃ ត្រូវបានសង្គ្រោះក្រោមការឧបត្ថម្ភរបស់សម្តេចបវរធិបតី និងលោកជំទាវ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​យកចិត្តទុកដាក់ និង​ក្តី​មេត្តាករុណា​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ…

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​យកចិត្តទុកដាក់ និង​ក្តី​មេត្តាករុណា​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត វីរ​កងទ័ព​ជួរ​មុខ​មួយ​រូប​ត្រូវ​បាន​សង្គ្រោះ​ជីវិត​ដោយ​ជោគជ័យ តាម​រយៈ​ការ​វះកាត់​បេះដូង នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ជាក់ស្តែង បើ​យោង​តាម TYDA – គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ ដោយ​ក្តី​មេត្តាករុណា​ដ៏​ខ្ពង់ខ្ពស់​បំផុត «​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​» និង «​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​» បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) នាំ​វីរ​កងទ័ព​ឈ្មោះ វ៉ា មក​រា អាយុ​៣៧​ឆ្នាំ ជា​កងទ័ព​ជួរ​មុខ មក​ទទួល​ការ​ព្យាបាល​ដោយ​ការ​វះកាត់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

កន្លង​មក វីរ​កងទ័ព​មាន​ជំងឺ​ខូច​ប្រឹស​បេះដូង​រ៉ាំរ៉ៃ និង​បេះដូង​ចំហ ដែល​បាន​ធ្វើទុក្ខ​ខ្លាំង​ចាប់ពី​ឆ្នាំ​២០២២​មក ដោយ​មាន​អាកា​រៈ​ណែន​ទ្រូង ពិបាក​ដង្ហើម ហត់ និង​ញ័រ​ទ្រូង​ខ្លាំង នាំ​ឱ្យ​វីរ​កងទ័ព​មានការ​លំបាក​ក្នុង​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ ។

ជា​ភ័ព្វសំណាង ដោយ​មានការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ «​សម្តេច​ធិ​បតី​» និង «​លោក​ជំទាវ​បណ្ឌិត​» ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​របស់​សមាគម TYDA បាន​ធ្វើការ​ព្យាបាល​វីរ​កងទ័ព រហូត​ទទួល​បាន​ភាព​ជោគជ័យ ។

ក្នុង​នោះ​ដែរ វីរ​កងទ័ព និង​ក្រុម​គ្រួសារ សូម​គោរព​អរគុណ និង​គោរព​ដឹងគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន «​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​» និង «​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​» ដែល​លោក​ទាំង​ពីរ​តែងតែ​គិតគូ​ដល់​សុខទុក្ខ​កងទ័ព ក៏​ដូច​ជា​ប្រជាជន​កម្ពុជា ។

សូម​បញ្ជាក់​ថា រាល់​ការ​ចំណាយ​ទាំងអស់​ក្នុង​ការ​ព្យាបាល ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ និង​ថ្លៃ​ធ្វើ​ដំណើរ ត្រូវ​បាន​ទំនុកបម្រុង​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដោយ «​សម្តេច​ធិ​បតី​» និង «​លោក​ជំទាវ​បណ្ឌិត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ