សូមថែសុខភាព ! កម្ពុជានឹងមានអាកាសធាតុត្រជាក់ខ្លាំង ក្នុងបីថ្ងៃនេះ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពនៅកម្ពុជា គឺអាចចុះដល់ ១៨អង្សាសេជាថ្មីនៅតំបន់ខ្ពង់រាប…
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពនៅកម្ពុជា គឺអាចចុះដល់ ១៨អង្សាសេជាថ្មីនៅតំបន់ខ្ពង់រាប…
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពនៅកម្ពុជា គឺអាចចុះដល់ ១៨អង្សាសេជាថ្មីនៅតំបន់ខ្ពង់រាប ហើយតំបន់មាត់សមុទ្រ និងទំនាបកណ្តាល គឺដល់១៩អង្សាសេ ។
ប្រភពដដែលបានអះអាងថា សីតុណ្ហភាពនៅតំបន់ខ្ពង់រាប គឺអាចស្រុតចុះដល់ ១៨ អង្សាសេ ខណៈដែលក្តៅបំផុត គឺត្រឹម២៨អង្សាសេ រីឯតំបន់វាលទំនាប និងមាត់សមុទ្រ បើត្រជាក់បំផុត ចុះដល់១៩អង្សាសេ ហើយក្តៅបំផុត គឺដល់៣០អង្សាសេ ។
ប្រភពដដែលបានអះអាងថា ស្ថានភាពអាកាសធាតុបែបនេះ គឺដោយសារតែរបបខ្យល់មូសុងឥសាន្តបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងសមុទ្រអានដាមម៉ែន ៕
ចែករំលែកព័តមាននេះ