សោកស្តាយ! ផ្ទះឈើ២ខ្នងទើបតែសង់រួចថ្មីៗ ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង
- ស្វាយរៀង
ខេត្តស្វាយរៀង៖មានអគ្គីភ័យឆាបឆេះផ្ទះ២ខ្នងយ៉ាងសន្ធោសន្ធៅតែមួយប្រព្រិចភ្នែកឆេះអស់គ្មានសល់ក្លាយជាផេះផង់ទាំងស្រុង។ការណីនេះកើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៣មករា២០២៦ស្ថិតនៅភូមិរូបគោសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។
បើតាមស្ត្រីម្ចាស់ផ្ទះរងគ្រោះបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ផ្ទះរបស់គាត់សង់អំពីឈើលើ ថ្មក្រោម ២ខ្នងទំហំ៧x១៤មទើបតែសាងសង់ហើយថ្មីៗ មិនទាន់បានប៉ុន្មានខែផងក៏ត្រូវភ្លើងអគ្គីភ័យឆាបឆេះអស់គ្មានសល់ឆេះទាំងទ្រព្យសម្បត្តិលុយកាក់មាសប្រាក់សំលៀកបំពាក់មុងភួយកន្ទេលខ្នើយតុទូចានឆ្នាំងឆេះគ្មានសល់គិតជាប្រាក់រាប់ម៉ឺនដុល្លារ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋភ្លាម លោកអធិការដ្ឋាននគបាលក្រុងបានឲ្យរថយន្តពន្លត់អគ្គីភ័យ១គ្រឿងទៅធ្វើអន្តរាគមន័បាញ់ពន្លត់និងមានរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគបាលខេត្ត រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថខេត្ត១គ្រឿងសរុប៣គ្រឿងបានមកជួយពន្លត់ក៏ប៉ុន្តែភ្លើងឆេះលឿនខ្លាំងរយះពេលជិត១ម៉ោងទើបគ្រប់គ្រងបាន តែអ្វីៗគឺហួសពេលទៅហើយ ផ្ទះឈើ២ខ្នងឆេះអស់សល់តែថ្មខាងក្រោមរីឯទ្រព្យសម្បត្តិក៏ឆេះអស់គ្មានសល់ចូលរួមសោកស្តាយផង។
បើតាមសមត្ថកិច្ចធ្វើការសន្និដ្ឋានបឋមសង្ស័យផ្ទុះធុងហ្គាស់ នៅផ្ទះបាយទើបឆេះលឿន ឫក៏ទុស្សេខ្សែភ្លឿងរួចឆេះរាលដាលបង្កឲ្យឆេះធុងហ្គាស់ផ្ទុះឆេះតែម្តង។ ទោះបីយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។ចំពោះការខូចខាតផ្ទះនិងទ្រព្យសម្បត្តិសរុបនោះពុំទាន់បូកសរុបនៅឡើយទេ៕







ចែករំលែកព័តមាននេះ