ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹកជាង៤ ម៉ឺននាក់បន្ថែមទៀតបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ខណៈអាជ្ញាធរបន្តយកចិត្តទុកដាក់លើស្ត្រី និងកុមារ

22 ម៉ោង មុន

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនភៀសសឹក​ជាង​៤​ម៉ឺន​នាក់​បន្ថែម​ទៀត បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ខណៈ​ចំនួន​ដែល​នៅ​សេសសល់​មាន​ជាង ២៨​ម៉ឺន​នាក់ ។ ជាក់ស្តែង ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម…

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនភៀសសឹក​ជាង​៤​ម៉ឺន​នាក់​បន្ថែម​ទៀត បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ខណៈ​ចំនួន​ដែល​នៅ​សេសសល់​មាន​ជាង ២៨​ម៉ឺន​នាក់ ។

ជាក់ស្តែង ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ គិត​ចាប់ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦ មាន​ជនភៀសសឹក​៤៦.៤១៥​នាក់ បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដែល​ធ្វើ​ឱ្យ​ជនភៀសសឹក​នៅ​សល់​សរុប​មាន​ចំនួន ២៨០.០៩១​នាក់ ក្នុង​នោះ​ស្រី្ត ១៤៧.៤៣០​នាក់ និង​កុមារ​៩០.៦៧០​នាក់ ។

សូម​រំលឹក​ថា សង្ឃឹមថា តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ចំនួន​ជនភៀសសឹក​នឹង​បន្ត​ថយ​ចុះ​ជា​លំដាប់ ហើយ​សន្តិភាព​ពេញលេញ​នឹង​អនុញ្ញាត​ឱ្យ​គ្រប់​ក្រុម​គ្រួ​សារបាន​ជួបជុំ​គ្នា​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ