ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុងព្រះសីហនុ៖ ដាក់តុ កៅអី ទុកចោលលើឆ្នេរដើម្បីកក់កន្លែង នឹងត្រូវដកសិទ្ធិលក់ដូរ

1 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក សរ កក្កដា អភិបាល​នៃ​គណៈ​អភិបាល​ក្រុងព្រះសីហនុ បាន​បញ្ចេញ​សារ​ព្រមាន​ធ្ងន់​ៗ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក សរ កក្កដា អភិបាល​នៃ​គណៈ​អភិបាល​ក្រុងព្រះសីហនុ បាន​បញ្ចេញ​សារ​ព្រមាន​ធ្ងន់​ៗ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦​នេះ ចំពោះ​អាជីវករ​ទាំងឡាយ​ណា ដែល​យក​សម្ភារ​លក់ដូរ​ទៅ​ដាក់​រាយ​ប៉ាយ​លើ​ឆ្នេរ​សាធារណៈ ។

ជាក់ស្តែង លោក​សរ កក្កដា អភិបាល​ក្រុងព្រះសីហនុ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ អ្នក​លក់ដូរ​តាម​ឆ្នេរ​សាធារណៈ​ដែល​ដាក់​តុ កៅអី កន្ទេល អង្រឹង ឬ​សម្ភារ​ផ្សេង​ៗ​ទុក​ចោល​នៅ​លើ​ឆ្នេរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ជា​សាធារណៈ​នៃ​ឆ្នេរ និង​ភ្ញៀវ​ទេសចរ​នឹង​ត្រូវ​បញ្ឈប់​មិន​ឲ្យ​លក់ដូរ​នៅ​ទីតាំង​នោះ​បន្ត​ទៀត​ឡើយ ។

លោក​សរ កក្កដា បាន​បញ្ជាក់​ថា បងប្អូន​ជា​អ្នក​ទេសចរណ៍​អាច​ធ្វើការ​ណែនាំ​ឲ្យ​យក​ចេញ​នូវ តុ កៅអី កន្ទេល អង្រឹង ដែល​ទុក​ចោល ដើម្បី​ឲ្យ​បងប្អូន​អាច​ប្រើប្រាស់​ទីតាំង​នោះ​បានជា​សាធារណៈ ។ ក្នុង​ករណី​មានការ​រារាំង ឬ​ទារ​ថ្លៃ​ឈ្នួល​ទីតាំង សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 066 877 877, 016 576 373 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ