ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាត្រូវដាក់ពិន័យខ្លាំងដូចនៅវៀតណាម បើចង់បំបាត់ការជក់បារីអេឡិចត្រូនិច

1 ថ្ងៃ មុន

នៅ​កម្ពុជា​ការ​ជក់ ការ​ផ្សព្វផ្សាយ ការ​លក់​បារី​អេ​ឡិច​ត្រូ​និ​ច គឺ​ខុសច្បាប់ ប៉ុន្តែ​ការ​អនុវត្ត​ទោសទណ្ឌ​ហាក់ដូចជា​មិន​ច្បាស់ ។ ដូច្នេះ​ហើយ​បានជា​អ្នក​ប្រើប្រាស់ និង​អ្នកលក់ ហាក់​នៅ​តែ​បន្ត​ជក់ និង​ចែកចាយ…

នៅ​កម្ពុជា​ការ​ជក់ ការ​ផ្សព្វផ្សាយ ការ​លក់​បារី​អេ​ឡិច​ត្រូ​និ​ច គឺ​ខុសច្បាប់ ប៉ុន្តែ​ការ​អនុវត្ត​ទោសទណ្ឌ​ហាក់ដូចជា​មិន​ច្បាស់ ។ ដូច្នេះ​ហើយ​បានជា​អ្នក​ប្រើប្រាស់ និង​អ្នកលក់ ហាក់​នៅ​តែ​បន្ត​ជក់ និង​ចែកចាយ ដែល​ខុស​ពី​វៀតណាម ដោយពេល​នេះ អ្នក​ជក់​ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​ផាកពិន័យ​រហូត​ដល់​១៩០​ដុល្លារ ។

តាម​ការ​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​ប្រទេស​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​ជក់បារី​អេ​ឡិច​ត្រូ​និ​ច នៅ​ក្នុង​ប្រទេស​វៀតណាម នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ចាប់ពី​១១៤​ទៅ​១៩០​ដុល្លារ ហើយ​ប្រសិនបើជា​អ្នក​ដែល​ចែកចាយ ឬ​ផលិត គឺ​ត្រូវ​រង​នូវ​ការ​ពិន័យ​ឡើង​ទ្វេ​ដង ។

លោក ដាវ ហុង ឡាន (Dao Hong Lan) រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​វៀតណាម បាន​អះអាង​ថា ការ​ហាមឃាត់​នេះ​ត្រូវ​បាន​ណែនាំ​ដោយសារ​តែ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ដែល​ទាក់ទង​នឹង​បារី​អេ​ឡិច​ត្រូ​និ​ច ដែល​សំបូរ​ដោយសារ​ធាតុ នីកូទីន ឬ ប្រូ​ភី​លី​ន ឬ គ្លី​កូ​ល ឬ គ្លី​សេរី​ន ។ សារធាតុ​ទាំងនោះ​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ រួម​ទាំង​ជំងឺមហារីក ជំងឺ​សរសៃឈាម​បេះដូង និង​ផ្លូវដង្ហើម របួស​សួត​ស្រួច​ស្រាវ និង​ជំងឺ​សុខភាព​ផ្លូវ​ចិ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ