ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! អ្នកក្លែងបន្លំប្រភពដើម និងគុណភាពទំនិញ នឹងត្រូវប្រឈមការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦ នេះ បាន​ចេញ​សារ​ដាស់តឿន និង​រំលឹក​ជា​ថ្មី​នូវ​ទោសទណ្ឌ​ចំពោះ​ការ​ក្លែងបន្លំ​ទំនិញ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦ នេះ បាន​ចេញ​សារ​ដាស់តឿន និង​រំលឹក​ជា​ថ្មី​នូវ​ទោសទណ្ឌ​ចំពោះ​ការ​ក្លែងបន្លំ​ទំនិញ ។

ជាក់ស្តែង គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ ក្លែងបន្លំ ឬ​ធ្វើ​ឲ្យ​ភាន់ច្រឡំ​អំពី​ប្រភព​ដើម ប្រភេទ ឬ​គុណភាព​ពិសេស​នៃ​ទំនិញ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ (​មួយ​) ឆ្នាំទៅ​៥(​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២០០០ ០០០(​ពីរ​លាន​)​រៀល ទៅ​២០០០០ ០០០(​ម្ភៃ​លាន​)​រៀល ។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បញ្ជាក់​ថា ចំពោះ​អំពើ​ក្លែងបន្លំ ឬ​ធ្វើ​ឲ្យ​ភាន់ច្រឡំ​អំពី​ប្រភព​ដើម ប្រភេទ ឬ​គុណភាព​ពិសេស​នៃ​ទំនិញ​ដែល​បង្ហាញ លើ​សំបក​វេច​ខ្ចប់​គ្រប់​ប្រភេទ ឬ​លើ​ឯកសារ​ផ្សាយពាណិជ្ជកម្ម ឬ​លើ​ឯកសារ​ផ្សេង​ទៀត​ដែល​ទាក់ទង ទៅ​នឹង​ទំនិញ​ដែល​អាច​នាំ​ឲ្យ​មានការ​យល់​ខុស​ពី​ប្រភព​ដើម​របស់​ផលិតផល ។

ចំពោះ​អំពើ​ផ្សេង​ៗ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​ភាន់ច្រឡំ​ពី​ប្រភព​ដើម​ពិតប្រាកដ​នៃ​ទំនិញ ។ យោង​តាម​មាត្រា​៣៨- បទ​ក្លែង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ( ច្បាប់​ស្ដី​ពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ប្រកាស​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៤) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ