រាជធានីភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ គ្មានអ្នកណាអាចរំលោ.ភបំពានព្រំដែនកម្ពុជាបានឡើយ ! កម្ពុជាមានមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ។
ជាក់ស្តែង ក្រសួងព័ត៌មាន បានប្រកាសនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះថា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ទឹកដីរបស់កម្ពុជា មានមូលដ្ឋានច្បាស់លាស់ និងរឹងមាំ ដែលការពារដោយច្បាប់អន្តរជាតិ និងគ្មានអ្នកណាអាចរំលោ.ភបំពានបានឡើយ ពីព្រោះខ្សែព្រំដែនកម្ពុជា-ថៃ គឺជាខ្សែព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍អន្តរជាតិ និងឯកសារនិងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នា ។
ចែករំលែកព័តមាននេះ