ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍ ! ចោរកា.ច់កម៉ូតូ ២នាក់ ត្រូវនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនដល់បន្ទប់ជួល

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺ​ត​ម៉ាត់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​បាន​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​កាច់ក​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺ​ត​ម៉ាត់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​បាន​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​កាច់ក​ម៉ូតូ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ផេ​ក នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​០០៖៣៥​នាទី​អធ្រាត្រ លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​បន្ទប់​ជួល ផ្លូវ​លេខ​៩៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី លួច (​កាច់ក​ម៉ូតូ​) ម៉ាក ហុងដា សង់​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០១៩ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​បន្ទប់ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​មានឈ្មោះ​៖
១-​ឈ្មោះ ផា​ន ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ
២-​ឈ្មោះ ញឹក ចាន់​សុ​ផា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ
បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ