ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​លុយ​បាន​១,៥​ពាន់​លាន​ដុល្លារពី​ការ​នាំ​​​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​នៅ​ឆ្នាំ​២០២៥

15 ម៉ោង មុន
  • ភ្នំពេញ

សមាគម​គ្រាប់ស្វាយចន្ទី​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​អាច​ទទួល​បាន​ចំណូល​១,៥​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​នៅ​ឆ្នាំ​២០២៥ ។ ប្រភព​ដដែល​បាន​បន្ត​ថា ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​អាច​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​នេះ គឺ​មានការ​កើនឡើង​ប្រមាណ​ជា ៣០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ។…

សមាគម​គ្រាប់ស្វាយចន្ទី​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​អាច​ទទួល​បាន​ចំណូល​១,៥​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​នៅ​ឆ្នាំ​២០២៥ ។

ប្រភព​ដដែល​បាន​បន្ត​ថា ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​អាច​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​នេះ គឺ​មានការ​កើនឡើង​ប្រមាណ​ជា ៣០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ប្រភព​ដដែល​បាន​អះអាង​ថា បរិមាណ​គ្រាប់ស្វាយចន្ទី​ឆៅ​ដែល​កម្ពុជា​នាំ​ចេញ​នេះ គឺ​មាន​ប្រមាណ​ជា ១ លាន​តោន​កើនឡើង ២៧ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន ។

តម្លៃ​គ្រាប់ស្វាយចន្ទី​កម្ពុជា​លក់​ចេញ​កាលពី​ខែមីនា ដល់​ខែមេសា គឺ​មួយ​តោន​ត្រឹមតែ​ពី ១.២៥០ ទៅ​១.៣៥០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​កាលពី​នៅ​ក្នុង​ខែតុលា​តម្លៃ​ដែល​កសិករ​អាច​លក់​បាន​គឺ​វា​ឡើង​ដល់​ទៅ​មួយ​តោន​មាន​តម្លៃ​ប្រហែល​២.000​ដុល្លារ ហើយ​ទី​ផ្យា​រ​នាំ​ចេញ​ឆៅ​គឺ​ទៅ​វៀតណាម ខណៈ​ដែល​កែ​ច្នៃ​ហើយ​គឺ​មាន​នាំ​ចេញ​ទៅ​ជប៉ុន​សហភាព​អឺរ៉ុប​ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ