ប្រទេសស៊ែប៊ី ផ្តល់ជំនួយមនុស្សធម៌ ៥០០,០០០ដុល្លារ ដល់កម្ពុជា
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាល នៃសាធារណរដ្ឋស៊ែប៊ី ផ្ដល់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា…
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាល នៃសាធារណរដ្ឋស៊ែប៊ី ផ្ដល់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា…
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាល នៃសាធារណរដ្ឋស៊ែប៊ី ផ្ដល់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ មករា ឆ្នាំ២០២៦ ។

ក្រសួងការបរទេសសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋស៊ែប៊ី សម្រាប់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងការបទេស បានលើកឡើងថា ការចូលរួមចំណែកក្នុងកាលៈទេសៈនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសាមគ្គីភាព និងក្តីមេត្តា ពីរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋស៊ែប៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស៊ែប៊ី ចំពោះប្រជាជនកម្ពុជា។ ការផ្តល់ជំនួយនេះ ក៏គូសបញ្ជាក់បន្ថែមទៀត នូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលបានផ្សាភ្ជាប់ប្រទេសយើងទាំងពីរអស់រយៈពេលជិត ប្រាំពីរទសវត្សរ៍មកហើយ ។
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងស្និទ្ធស្នាល ជាមួយសាធារណរដ្ឋស៊ែប៊ី និងបានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគី ស៊ែប៊ី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍រួម និងវិបុលភាព របស់ប្រជាជនទាំងពីរ ៕

ចែករំលែកព័តមាននេះ