ទីបំផុតទង្វើជន​ដៃដល់គេចមក​សំងំ​ក្នុង​​ខេត្ត​​សៀម​​រាប៖​ សារ​ភាព​​​ទាំង​​អស់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតទង្វើជន​ដៃដល់គេចមក​សំងំ​ក្នុង​​ខេត្ត​​សៀម​​រាប៖​ សារ​ភាព​​​ទាំង​​អស់

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ ពិតជាឈាមស្រែកស្បែកហៅ ដោយកម្លាំងសមត្ថកិច្ចចម្រុះ​នៃ​ខេត្ត​សៀមរាបនិងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យ​ដែលបានរំ.លោ.ភ.រួច​ស.ម្ល.ា.ប់​នារី​បម្រើការ​នៅកាស៊ីណូម្នាក់នៅប៉ោយប៉ែត ដោយបានមក​សំងំខ្លួននៅក្នុង​ខេត្តសៀមរាប ហើយ​ក៏បានឆ្លើយសារភាពពីរឿងរ៉ាវ​ទាំងអស់ដែលខ្លួនបានប្រព្រឹត្ត​លើ​ជនរងគ្រោះ​ ​​ ។ លោកវរសេនីយ៍ទោ…

ខេត្តសៀមរាប ៖ ពិតជាឈាមស្រែកស្បែកហៅ ដោយកម្លាំងសមត្ថកិច្ចចម្រុះ​នៃ​ខេត្ត​សៀមរាបនិងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យ​ដែលបានរំ.លោ.ភ.រួច​ស.ម្ល.ា.ប់​នារី​បម្រើការ​នៅកាស៊ីណូម្នាក់នៅប៉ោយប៉ែត ដោយបានមក​សំងំខ្លួននៅក្នុង​ខេត្តសៀមរាប ហើយ​ក៏បានឆ្លើយសារភាពពីរឿងរ៉ាវ​ទាំងអស់ដែលខ្លួនបានប្រព្រឹត្ត​លើ​ជនរងគ្រោះ​ ​​ ។

Picture

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង​ នាយការិយាល័យព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នង​ការដ្ឋាននគរបាលខេត្តសៀមរាបបាន​ឱ្យដឹងថា នៅវេលាម៉ោង២០និង៣៥នាទីយប់​ថ្ងៃទី០៤​ មីនា ឆ្នាំ២០២១ កម្លាំង​បាន​ធ្វើស្រាវជ្រាវរក​ឃើញជនដៃដល់ឈ្មោះរឿន ធារិន ភេទប្រុស អាយុ៣៨ឆ្នាំ ​មុខរបរមិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃា.ត.ក.ម្មគិតទុក (រំ.លោ.ភស.ម្លាប់) លើជនរង​គ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ​ស្ថិតនៅ​ចំណុច​បន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ

លុះដល់វេម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៤ ​មីនា២០២១ ​កម្លាំងយើងចាប់​ខ្លួនជន​សង្ស័យខាងលើ​បាននៅចំណុចបន្ទប់ផ្ទះសំណាក់យីហោប៊ុនថា III ស្ថិត​នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។

Picture

លោកបន្តថា តាមការ​ស្តាប់​ចម្លើយរបស់ឈ្មោះរឿន ធារិន បានសារភាពថា ​ខ្លួនពិតជា​បានធ្វើសកម្មភាពខាងលើ់នេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ ។ នៅវេលាម៉ោង​០៨​​ព្រឹក ថ្ងៃ​០២ ​មីនា ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ​ ពេលនាងបើទ្វារខ្លួនក៏បាន​ច្រាន​នាង​ចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជង់ទៅជនរងគ្រោះ។​ បន្ទាប់ មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរះ ហើយបានធ្វើ​សកម្ម​ភាព​រំលោភ​សេព​សន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។

ដោយបារម្ភខ្លាចជនរងគ្រោះប្តឹង គេក៏បានយកកូនកំបិតចាក់ច្រត់​ទៅលើ​បំពង់.ក​ជនរង​គ្រោះ បណ្តាលឲ្យដាច់ខ្យល់ស្ល.ា.ប់ភ្លាមៗ នៅនិងកន្លែង ។ បន្ទាប់មក រូបគេក៏បាន​ប្រមូល​យកសម្ភារ​របស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន​២វង់, ខ្សែក១ខ្សែ, ប្រាក់បាត៦.០០០បាត, ប្រាក់ដុល្លារ១២០$​ ហើយឡើងជិះ​រថយន្ត​ឈ្មួល​គេចខ្លួនមកខេត្តសៀមរាប។

លោកបន្តថា វត្ថុតាងដែលពិនិត្យឃើញជារួមក្នុងពេលប្រតិបត្តការមាន៖ កាបូបស្ទាយ​ពណ៌ខ្មៅ១ផ្ទុកនូវ ទូរស័ព្ទម៉ាក Oppo ១គ្រឿង (ជារបស់ជនរងគ្រោះ), ខ្សែ.​កលោហ​ធាតុពណ៌ទង់ដែង១ខ្សែ (ជារបស់ជនរងគ្រោះ), ចិញ្ចៀន​លោហធាតុពណ៌ទង់ដែង២វង់ (ជារបស់ជនរងគ្រោះ) កូនកាំបិតបត់ដងលឿង១ (ដែលគេយក​ទៅចាក់សម្លាប់​ជនរង​គ្រោះពេលធ្វើសកម្មភាពខាងលើ) និងខោអាវចំនួន។

បច្ចុប្បន្ន នសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ប្រគល់​ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បន្តនីតិវិធី​ទាំងយប់៕​

Picture