ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតីម្នាក់ជួបគ្រោះអកុស.ល ពេលចុះលេងទឹកឆ្នេរកោះស្នេហ៍ឡុងបិច ខេត្តកោះកុង

23 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង​ ៖ ​យុវតីជា​សិស្សសាលា​ម្នាក់ បាន​លង់ទឹក​ស្លា​.​ប់ នៅ​ចំណុច​ឃ្ល​ង ឆ្នេរ​កោះ​ស្នេហ៍​ឡុ​ង​ប៊ិ​ច ក្នុង​ខេត្តកោះកុង ពេល​ចុះ​លេង​ទឹកជា​មួយ​មិត្តភក្តិ​កាលពី​ម៉ោងជាង​១ នា​រសៀល​ថ្ងៃ​ទី​២ ខែមករា…

ខេត្តកោះកុង​ ៖ ​យុវតីជា​សិស្សសាលា​ម្នាក់ បាន​លង់ទឹក​ស្លា​.​ប់ នៅ​ចំណុច​ឃ្ល​ង ឆ្នេរ​កោះ​ស្នេហ៍​ឡុ​ង​ប៊ិ​ច ក្នុង​ខេត្តកោះកុង ពេល​ចុះ​លេង​ទឹកជា​មួយ​មិត្តភក្តិ​កាលពី​ម៉ោងជាង​១ នា​រសៀល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៦ ។

សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ស្វែងរក​ឃើញ​នៅ​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ដដែល​។

តាម​សមត្ថកិច្ច​បញ្ជាក់​ថា ​យុវតីរង​គ្រោះ ឈ្មោះ សែត ណា​លី​ណា អាយុ១៣​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​កោះកុង រស់នៅ​ក្នុងភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

សពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ​ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ