រៀបចំឱ្យពុទ្ធបរិស័ទចូលសុំសីលក្នុងវត្តពោធិលង្កាឡើងវិញ
- សៀមរាប
ខេត្តសៀមរាប ៖ ពុទ្ធបរិស័ទចំណុះជើងវត្ត និងឧបាសក ឧបាសិកា បានសាទរចូលសុំសីលក្នុងវត្ត
ខេត្តសៀមរាប ៖ ពុទ្ធបរិស័ទចំណុះជើងវត្ត និងឧបាសក ឧបាសិកា បានសាទរចូលសុំសីលក្នុងវត្ត
ខេត្តសៀមរាប ៖ ពុទ្ធបរិស័ទចំណុះជើងវត្ត និងឧបាសក ឧបាសិកា បានសាទរចូលសុំសីលក្នុងវត្តពោធិលង្ការឡើងវិញ បន្ទាប់ពីព្រះសង្ឃនាយក ក៏ដូចជា ព្រះមេគណខេត្ត និងអនុគណក្រុងបានរៀបចំ ដើម្បីចូលរួមស្តាប់ឱ្យស្គាល់ព្រះចៅអធិការស្តីទីថ្មី និងគ្រូសូត្រស្តាំ និងសូត្រឆ្វេង ដែលមកពីវត្តផ្សេង។
ក្នុងនោះដែរ លោកយាយ១រូបដែលជាអ្នកដាំបាយនៅក្នុងវត្តពោធិ៍លង្កា ឈ្មោះ ជា ឈន អាយុ៧៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានកោះសន្តិភាពកាលពីវេលាម៉ោងប្រមាណជាង៤រសៀលថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងលោកតា លោកយាយ មកថ្ងៃនេះ គឺដើម្បីរង់ចាំទទួលព្រះអង្គចៅអធិការវត្តស្តីទីថ្មី និងគ្រូសូត្រស្តាំឆ្វេងមករៀបចំ បាននាំគ្នាមកចូលសុំសីលវិញ នៅព្រឹកថ្ងៃទី១០ ធ្នូ នេះ។
លោកយាយបន្តថា ក្រោយពីមានការបិទបណ្តោះអាសន្នមួយរយៈនោះ ដោយសារព្រះអង្គទាំងអស់នោះ ចែកបក្ខពួកជា៤ក្រុម ទើបធ្វើឱ្យអាជ្ញាធរ មានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានពិបាកក្នុងការគ្រប់គ្រង ។ ហើយចំពោះលោក ដេវីដ អតីតគ្រូសូត្រស្តាំ បានដើរញុះញង់នៅភ្នំពេញ ធ្វើឱ្យពុទ្ធបរិស័ទទាំងអស់មានការយល់ច្រឡំនោះ មិនមែនជាការពិតដូចព្រះអង្គដេវីដ និយាយឡើយ ។ លោកយាយពិតជាសប្បាយចិត្តណាស់ ដោយរកអ្វីមកនិយាយមិនបានទេ មានតែសាទរជាមួយបងប្អូនប្រជាពលរដ្ឋ និងលោកតា លោកយាយទាំងអស់ប៉ុណ្ណោះ ដែលមានចៅអធិការថ្មី ។
ចំណែក លោកតាដែលជាពុទ្ធបរិស័ទ្ទមានផ្ទះនៅជិតវត្តពោធិលង្កា បានរៀបរាប់ប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះថា ចំពោះការមករៀបចំឱ្យមានការចូលសុំសីលពីពុទ្ធបរិស័ទឡើងវិញនេះ គឺបន្ទាប់ពីមានការបិទបណ្តោះអាសន្នមួយរយៈពេលកន្លងទៅថ្មីនោះ។ លោកតាបញ្ជាក់ថា ដោយយល់ឃើញថា បញ្ហានៅក្នុងវត្តពោធិ៍លង្កា កន្លងទៅ តែងតែមានការចែកបក្ខពួក និងមានការប្រតិបត្តិវិន័យធម៌ ទៅតាមព្រះពុទ្ធសាសនា ។
ដោយមានរយៈពេលយូរមកហើយ ទើបគណៈសង្ឃ ក៏បានចេញសេចក្តីសម្រេចបញ្ចប់មុខតំណែងចៅអធិការវត្ត គ្រូសូត្រស្តាំឆ្វេង និងគ្រូវិន័យធម៌ ដែលកន្លងមកតែងតែមានបញ្ហាមិនចេះ ។ បន្ទាប់មក ព្រះមេគណខេត្ត និងអនុគណៈក្រុង មានការរៀបចំរំសាយព្រះអង្គទាំងអស់នោះឱ្យទៅគង់នៅវត្តខាងក្រៅមួយចំនួនបណ្តោះអាសន្ន ដើម្បីរៀបចំសារជាថ្មី ។ លោកបន្ថែមថា ក្រោយពីមានការរៀបចំ និងវាយតម្លៃជ្រើសតាំងគណៈកម្មការ និងចៅអធិការវត្ត គ្រូសូត្រស្តាំ ឆ្វេងថ្មី និងឱ្យព្រះសង្ឃ ដែលជាសាមសិស្សចំនួន៣៨អង្គ បានចាកចេញបណ្តោះអាសន្ននោះ ឱ្យត្រឡប់ចូលមកគង់នៅវិញ។
លោកតាបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ មានការនិមន្តចៅអធិការវត្តស្តីទី ព្រះនាម ពិនចន្ទ្រា ដែលគង់នៅវត្តកេសរារាម និងគ្រូសូត្រស្តាំ ព្រះនាម ឈឿន ឈិត គង់នៅវត្តកេសរារាម និងគ្រូសូត្រ ឆ្វេង ព្រះនាម ឡិញ ប៊ូ ថង មកពីវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងសាមសិស្សចំនួន៣៨អង្គ ដែលគង់នៅវត្តរាជបូណ៌ផងដែរ ។ ហើយការនិមន្តមកនេះ ក៏មានការសាទរពីប្រជាពលរដ្ឋ និងឧបាសក ឧបាសិកា ចំណងជើងវត្ត ក្នុងការរៀបចំរបស់ព្រះសង្ឃនាយក ក៏ដូចជា ព្រះមេគណខេត្ត និងអាជ្ញាធរខេត្តផងដែរ ។
គួរបញ្ជាក់ផងដែរថា វត្តពោធិ៍លង្កានេះ ដែលព្រះសង្ឃនាយកក៏បានចេញសេចក្តីសម្រេចបញ្ចប់មុខ តំណែងចៅអធិការវត្ត គ្រូសូត្រ ស្តាំឆ្វេង និងគ្រូវិន័យធម៌ កាលពីថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ អស់រយៈពេល ជិត១ខែ ដែលកន្លងមកតែងតែ មានបញ្ហា មិនចេះចប់ មិនចេះហើយ ដូចជា ព្រះមេគណខេត្ត និងអាជ្ញាធរខេត្តបានរំសាយព្រះសង្ឃដែលគង់នៅវត្តពោធិ៍លង្កាចំនួនជាង១០០ និងលោកតា លោកយាយ និងសិស្សទាំងអស់ ឱ្យចេញទៅនៅវត្តក្រៅបិទបណ្តោះអាសន្ន ដើម្បីរៀបចំសាជាថ្មីផងដែរ៕
សម្រេចបិទវត្តវត្តពោធិ៍លង្កា(ហៅពោធិ៍លើ) ក្រោយបង្កើតបក្សពួកនិងបង្កជម្លោះ
សម្រេចបញ្ចប់តំណែងគណៈសង្ឃវត្តពោធិលង្កា
ចែករំលែកព័តមាននេះ