ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចបញ្ចប់តំណែងគណៈសង្ឃវត្តពោធិលង្កា

9 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ និង​ព្រះ​មេគណ​ខេត្ត ព្រមទាំង​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត​ជា​ច្រើន​អង្គ រួម​ជាមួយ​អាជ្ញាធរ​ខេត្ត ក្រុង និង​មន្ត្រី​សមត្ថកិច្ច បានយាង និមន្ត និង​អញ្ជើញ​ទៅ​ពិនិត្យ​ពី​ស្ថានភាព នៅ​វត្ត​ពោធិ៍​លង្កា ហៅ​ពោធិ៍​លើ ។ គួររំលឹកថា សម្រេច​បិទ​វត្ត​វត្ត​ពោធិ៍​លង្កា​(​ហៅ​ពោធិ៍​លើ​) ក្រោយ​បង្កើត​បក្សពួក​និង​បង្កជម្លោះ

ការ​ពិនិត្យ​នេះ គឺ​ក្រោយ​ពេល​អនុវត្ត​សេចក្តីសម្រេច​របស់​គណៈសង្ឃ​នាយក​លេខ​១០៧ ចុះ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​បានសម្រេច​បញ្ចប់​មុខ​តំណែង​គណៈសង្ឃ​វត្ត​ពោធិ៍លង្កា ហៅ​វត្ត​ពោធិ៍​លើ ។ ការ​បញ្ចប់​តំណែងគណៈសង្ឃ​វត្ត​ពោធិ៍​លង្កា​នេះ ក៏​មានការ​តម្រូវ​ឱ្យ​ចាក​ចេញពី​ក្នុង​វត្ត​ទាំងអស់ ដោយ​មិន​តម្រូវ​ឱ្យ​នរណា​ម្នាក់​បាន​គង់​ឬ​ស្នាក់​នៅឡើយ បើ​និយាយ​ឱ្យ​ចំ​គឺ​បិទ​វត្ត​តែ​ម្ដង ។

ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​មាត់ចាបមាត់ព្រាប និង​តាម​បណ្តាញ​សង្គម​មួយ​ចំនួន លើក​ឡើង​ថា មានការ​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយ​ចំនួន​នោះ បើ​យោង​តាម​ថេរ​ដីកា​សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បាន​ធ្វើការ​បដិសេធ​ចោល​រាល់​ព័ត៌មាន​ទាំងឡាយ ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​នោះ គឺជា​ព័ត៌មាន​បំភ្លៃ​មិនមែន​ជា​ការ​ពិត​ឡើយ ។ ការ​បង្ហោះ​ព័​ត៌មាន​មិន​ពិត​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មន្ត្រី​សង្ឃ អាជ្ញាធរ និង​សមត្ថកិច្ច ក្នុង​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​គណៈសង្ឃ​នាយក ដែល​បាន​សម្រេច​បញ្ចប់​មុខ​តំណែង​គណៈសង្ឃ​វត្ត​ពោធិ៍​លង្កា ហៅ​វត្ត​ពោធិ៍​លើ និង​ធ្វើការ​រំសាយ​ព្រះ
សង្ឃ តាជី យាយជី ក្មេង​វត្ត ចាក​ចេញពី​វត្ត ដោយសារ​វត្ត​ពោធិ៍​លង្កា​នេះ​តែងតែ​កើត​មាន​អធិករណ៍​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយ​វិធានការ​នេះ ដើម្បី​ធ្វើការ​រៀបចំ​វត្ត​នេះ​ឡើង​វិញ ។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី មាន​ថេរ​ដីកា​ទៀត​ថា ក្នុង​ករណី​ថា​មាន​ចាប់​ព្រះសង្ឃ​ផ្សឹក​នោះ ពុំ​មាន​សង្ឃ​អង្គ​ណា​បាន​ផ្សឹក​នោះ​ទេ ហើយ​ការ​និមន្ត​ចាកចេញ​របស់​ភិក្ខុសង្ឃ​ទាំងអស់ មិន​ត្រូវបាន​ចាប់​បង្ខិតបង្ខំ​ពី​មន្ត្រី​សង្ឃ ពី​កម្លាំង​សមត្ថកិច្ច​អី្វ​នោះ​ឡើយ ។ ព្រះសង្ឃ​ទាំងអស់​ចាកចេញ​ទៅ​ដោយ​ស្ម័​ត្រ​ចិត្ត ហើយ​បាន​ទៅ​គង់នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប ។

ការ​រំសាយ​ព្រះសង្ឃ​ឱ្យ​និមន្ត​ចាក​ចេញពី​វត្ត​ពោធិ៍​លង្កា ហៅ​វត្ត​ពោធិ៍​លើ​នេះ មក​ពី​មានការ​បែងចែក​បក្ខពួក​ជា​៤​ក្រុម ទើប​គណៈសង្ឃ​នាយក​ចេញ​សេចក្តីសម្រេច​ធ្វើការ​រំសាយ​ព្រះសង្ឃ​ក្នុង​វត្ត​នេះ ដើម្បី​ពង្រឹង​ព្រះធម៌ ព្រះ​វិន័យ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ដែល​មាន​ស្រាប់ សំដៅ​លើកកម្ពស់​កិត្យានុភាព​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ។ ជាមួយ​នេះ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​វត្ត​អារាម​ឱ្យ​បានល្អ ស័ក្តិសម​ជាទី​កន្លែង​សម្រាប់​គោរព​សក្ការបូជា និង​ជាទី​កន្លែង​សម្រាប់​ទេសចរ​ជាតិ​-​អន្តរជាតិ បាន​ឈ្វេងយល់​ពី​វប្បធម៌​ព្រះពុទ្ធ​សាសនា ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ជាតិខ្មែរ​យើង​តាំងពី​អតីតកាល រហូត​មក​ដល់​ពេល​ប​ច្ចុប្បន្ន​នេះ ។

ប្រជា​ពុទ្ធបរិស័ទ​មាន​ក្ដី​រំពឹង​ថា ចំណាត់ការ​របស់​គណៈសង្ឃ​នាយក និង​គណៈសង្ឃ​ខេត្ត​នេះ នឹង​ប្រែក្លាយ​ទី​អារាម​មួយ​នេះ ឱ្យ​ក្លាយជា​ទីកន្លែង​គោរព​សក្ការៈ​របស់​ពុទ្ធបរិស័ទ​ឡើង​វិញ ។

កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នោះ​ដែរ មន្ត្រីខេត្ត ដែល​អមដំណើរ​ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ទៅ​ប្រកាស​តម្រូវ​ឲ្យ​ព្រះសង្ឃ យាយជី​តាជី និង​ក្មេង​វត្ត​ដែល​គង់ និង​ស្នាក់​នៅ​វត្ត​ពោធិ៍​លង្កា មាន​ទីតាំង​ក្នុង​សង្កាត់​ស្ល​ក្រាមក្រុង​សៀមរាប ត្រូវ​ចាក​ចេញពី​វត្ត ។ ការ​ចុះ​ទៅ
ប្រកាស​​ឲ្យ​ព្រះសង្ឃ យាយជី​តាជី និង​ក្មេង​វត្ត​ចាកចេញពី​វត្ត​នេះ គឺ​បន្ទាប់​ពីសា​លា​គណ​ខេត្ត​សៀម
រាប បាន​ប្រកាស​ឲ្យ​រំសាយ​ភ្លាម​ៗ និង​បាន​ព្រមាន​ថា ប្រសិនបើ​បុគ្គល​ណា​មិន​ព្រម​ចាកចេញ​តាម​សេចក្ដី​ប្រកាស​នេះ សាលា​អនុគណ​ក្រុង​នឹង​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ចុះ​ទៅ​អនុវត្ត​តាម​ផ្លូវច្បាប់ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​ខាតបង់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ឡើយ ។

ព្រះសង្ឃ​ប្រមាណ​១៤០​អង្គ​គង់នៅ​វត្ត​ពោធិ៍លង្កា រួម​ទាំង​យាយជី តាជី និង​ក្មេង​វត្ត​៣១​នាក់ ត្រូវ​បាន​សាលា​គណ​ខេត្តសៀមរាប ប្រកាស​ឲ្យចាក​ចេញពី​វត្ត ដោយ​ធ្វើការ​ណែនាំ​ឲ្យ​ទៅ​គង់ និងស្នាក់​នៅ​តាម​វត្ត​ផ្សេង​ៗ​ទៀត ។ ភ្លាម​ៗ ក្រោយពីសា​លា​គណ​ខេត្តសៀមរាប​ចេញ​សេចក្ដី​ប្រកាសគេ​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដូច​ជា​នគរបាល និង​សន្តិសុខ បាន​ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ ការ​បង្ខំ​ឲ្យ​ព្រះសង្ឃ យាយជីតា​ជី និង​ក្មេង​វត្ត​ដែល​គង់​និង​ស្នាក់​នៅ​វត្ត​ពោធិ៍​លង្កា ចាក​ចេញពី​វត្ត​នេះ គឺ​ក្រោយ​ពី​គណៈសង្ឃ​នាយក​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ២០២៣ បាន​សម្រេច​បញ្ចប់​មុខ​តំណែង​ព្រះសង្ឃជា​ច្រើន​អង្គ ដែល​គង់នៅ​វត្ត​នេះ ។ ការ​បញ្ចប់​មុខ​តំណែង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​គង់នៅ​វត្ត​ពោធិ៍លង្កា​នេះ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រកម្ពុជា មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​អ្វី​ឱ្យ​ច្បាស់លាស់​ឡើយ ដោយ​គ្រាន់តែ​ណែនាំ​ឲ្យ​សាលា​គណខេត្តសៀមរាប ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​សម្រាប់​វត្ត​ពោធិ៍​លង្កា​ឡើង​វិញ ។

ប៉ុន្តែ​បើ​តាម​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ពោធិ៍​លង្កា បាន​មាន​ថេរ​ដីកា​នៅ​លើ​បណ្ដាញ​សង្គម​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បង្ខំ​ព្រះសង្ឃ​ចាក​ចេញពី​វត្ត ដោយសារ​តែ​មាន​ព្រះសង្ឃ​ខ្លះពាក់ព័ន្ធ​នឹង​រឿង​នយោបាយ មាន​ថេរ​ដីកា​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ និង​ពី​បណ្ដាញ​សង្គម​ផង​ដែរ បាន​បង្ហោះ​រូបភាព​ចៅអធិការ​ថា មាន​ស្រី និង​សេព​មេថុន​តាម​អន​ឡាញ ។ ប៉ុន្តែ​មតិ​ខ្លះ​ថា បើ​បែប​នោះ​មែន ការ​បង្ខំ​ឲ្យ​ព្រះសង្ឃ​ចាក​ចេញពី​វត្ត​ទាំងអស់​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ព្រះសង្ឃ​ដទៃ​ផ្សេង​ទៀត​មិន​ជាប់​ពាក់ព័ន្ធ​ទេ ។

លោក​ឧត្តមសេនីយ៍ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជាក់​ថា ករណី​ខាងលើ​នេះ
មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ គឺ​ដោយសារ​ព្រះសង្ឃ​គង់នៅ​វត្ត​ពោធិ៍​លង្កា​ប្រ
កាន់​បក្ខពួក​ច្រើន ហើយ​បញ្ហា​នេះ បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ដូច្នេះ អ្វី​ដែល​សមត្ថកិច្ច​បាន​ធ្វើ និង​ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​វត្ត​ពោធិ៍​លង្កា គឺ​ធ្វើ​ទៅ​តាម​ការ​សម្រេច​របស់​សា
លា​គណ​ខេត្តសៀមរាប​ប៉ុណ្ណោះ ។

មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​ថា តើ​ការ​អនុវត្ត​វិធានការ​ត្រូវ​ឱ្យ​មានការ​ចាក​ចេញពី​វត្ត ដោយ​គ្មាន​ការ​លើកលែង​នេះ នឹង​មានការ​រៀបចំ​បែប​ណា​នៅឡើយ​ទេ​នា​ពេល​អនាគត ដោយ​ក្រុម​មន្ត្រី​ប្រាប់​ត្រឹមតែ​ថា បិទ​បណ្ដោះអាសន្ន ។

ការ​អនុវត្ត​វិធានការ​បិទ​វត្ត​នេះ ក្រៅពី​មាន​កម្លាំង​យាមកាម គឺ​ហាម​មិន​ឱ្យ​ចេញចូល​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ