ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ Cruyff វីរបុរស​ហូ​ឡង់​ទាយ​ពី​ជោគវាសនា Messi ក្លាយជា​ការ​ពិត

4 ឆ្នាំ មុន

ពានរង្វាន់ Ballon d’Or ឆ្នាំ​២០១៩​នេះ​មាន​បេក្ខភាព​៣​រូប​ដែល​មាន​ភាគរយ​ខ្ពស់​បំផុត​នោះ​គឺ Lionel Messi, Virgil van Dijk និង…

ពានរង្វាន់ Ballon d’Or ឆ្នាំ​២០១៩​នេះ​មាន​បេក្ខភាព​៣​រូប​ដែល​មាន​ភាគរយ​ខ្ពស់​បំផុត​នោះ​គឺ Lionel Messi, Virgil van Dijk និង Cristiano Ronaldo តែ​ទីបំផុត​លទ្ធផល​បាន​ចេញ​ជា​ផ្លូវការ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៩ បាន​ទៅ​លើ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​តារា​ឆ្នើម​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ FC Barcelona គឺ Lionel Messi ដែល​វា​ក៏​ជា​ពាន Ballon d’Or ទី​៦​ផង​ដែរ​សម្រាប់​កីឡាករ​រូប​នេះ ។

ងាក​ទៅ​កាលពី​ឆ្នាំ​២០១២​អតីត​កីឡាករ​ជើង​ខ្លាំង​ក្លិប Barcelona និង​ជា​វីរបុរស​បាល់ទាត់​របស់​ប្រទេស​ហូ​ឡង់​លោក Johan Cruyff បាន​ទស្ស​ទាយ​ពី Messi ថា​កីឡាករ​រូប​នេះ​នឹង​ឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត Ballon d’Or ៥ ឬ​៦ លើក ហើយ​នៅ​ពេល​នេះ​អ្វី​ដែល Johan Cruyff បាន​ទស្ស​ទាយ​កាលពី​៧​ឆ្នាំ​ពិតជា​បាន​កើតឡើង​ពិតមែន ។

ថ្លែងប្រាប់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Diario Ole វីរបុរស​ហូ​ឡង់​រូប​នេះ​បាន​និយាយ​ថា ៖«​គាត់ (Messi) នឹង​ក្លាយជា​កីឡាករ​ទី​១​ដែល​ឈ្នះ Ballon d’Or ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ។ ប្រហែលជា​គាត់​អាច​ឈ្នះ ៥, ៦ ឬ​៧ Ballon d’Or ។ គេ​គឺជា​កីឡាករ​១​រូប​ដែល​គ្មាន​នរណា​អាច​ប្រៀបផ្ទឹម​បាន​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ម្ចាស់​ពានរង្វាន់ Ballon d’Or ត្រូវ​បាន​ធ្លាក់​ទៅ​លើ​កីឡាករ Lionel Messi ដែល​បាន​សរសេរ​ឈ្មោះ​របស់​ខ្លួន​ទៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​បាល់ទាត់​ម្តងទៀត បន្ទាប់​ពី​ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ពាន Ballon d’Or ដល់​ទៅ​៦​លើក ផ្តួល​កីឡាករ Cristiano Ronaldo ដែល​ឈ្នះ​បាន​តែ​៥​លើក ៕

ប្រភព ៖ foxsportsasia , កែសម្រួលដោយ ៖ សំណាង

ចុចអាន ៖ Messi បង្កើត​ប្រវត្តិសាស្ត្រ​លើក​ពាន Ballon d’Or លើក​ទី​៦​របស់​ខ្លួន