ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi បង្កើត​ប្រវត្តិសាស្ត្រ​លើក​ពាន Ballon d’Or លើក​ទី​៦​របស់​ខ្លួន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Lionel Messi បាន​សរសេរ​ឈ្មោះ​របស់​គាត់​ទៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​បាល់ទាត់​ម្តងទៀត បន្ទាប់​ពី​ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ពាន Ballon…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Lionel Messi បាន​សរសេរ​ឈ្មោះ​របស់​គាត់​ទៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​បាល់ទាត់​ម្តងទៀត បន្ទាប់​ពី​ក្លាយជា​កីឡាករ​ដំបូង​ដែល​ឈ្នះ​ពាន Ballon d’Or ដល់​ទៅ ៦​លើក ដោយ​បាន​ផ្តួល​កីឡាករ Cristiano Ronaldo ជា​ប្រវត្តិសាស្ត្រ ។

តារា​ឆ្នើម​អា​ហ្ស​ង់​ទី​ន​ត្រូវ​បាន​គេ​តែងតាំង​ជា​អ្នក​ឈ្នះ​ពានរង្វាន់​បាល់​មាស​ឆ្នាំ ២០១៩ ដោយ​អះអាង​ថា​ជា​ម្ចាស់​ពានរង្វាន់ Ballon d’Or ជា​លើក​ទី ៦ របស់​គាត់ បន្ទាប់​ពី​បាន​លើក​ពាន​នេះ កាលពី​ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២ និង ២០១៥ ។

គាត់​បាន​បំបាក់​កីឡាករ​ជើង​ខ្លាំង​ដូច​ជា Virgil van Dijk និង Cristiano Ronaldo ដោយ​គាត់​បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​ឈ្នះ​ពានរង្វាន់​នេះ​ចំនួន ៦ ដង ។ Ronaldo បាន​ឈ្នះ​ពានរង្វាន់​នេះ​នៅ​ឆ្នាំ ២០០៨, ២០១៣, ២០១៤, ២០១៦ និង ២០១៧ ចំនួន​៥​លើក​តែ​ប៉ុណ្ណោះ ។

បន្ថែម​ពី​នោះ Messi ក៏​ជា​ម្ចាស់​ពាន​ស្បែកជើង​មាស​អឺរ៉ុប​ចំនួន ៦ ផង​ដែរ ។ សរុប​មក​កីឡាករ​រូប​នេះ​បាន​បញ្ចប់​យុទ្ធនាការ ២០១៨/១៩ ដោយ​មាន​៥១​គ្រាប់ និង Assist បាល់​២២​លើក ក្នុង​៥០​ប្រកួត ។

នៅ​ឆ្នាំ ២០១៩ កន្លង​មកនេះ Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣០​គ្រាប់​ឱ្យ​ក្រុម Barcelona និង ៥​គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ។ តារា​ឆ្នើម​រូប​នេះ​បាន​លើក​ពាន LaLiga ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម Barcelona លើក​ពាន UEFA Champions League បាន​បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម Liverpool បាន​ទម្លាក់​ក្រុម​របស់​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

Messi ក៏​បាន​ជួយ​ក្រុម​របស់​ខ្លួន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ប៉ុន្តែ Barca ត្រូវ​បាន​ចាញ់​ក្រោយ​ថ្វី​ជើង Valencia ខណៈ​ដែល​នៅ​ក្រុម​ជម្រើសជាតិ​វិញ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ជាមួយ​អា​ហ្ស​ង់​ទី​ន​នៅ Copa America ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ