ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​បើក​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​វ័យចាស់ ៧​មក​រា ក្រុង​អង្គរ

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាបបាន​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​វ័យចាស់ ៧​មក​រា ក្រុង​អង្គរ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៧​ថ្ងៃជ័យ​ជម្នះ​៧ មក​រា ១៩៧៩-៧​មក​រា ២០២៦…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាបបាន​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​វ័យចាស់ ៧​មក​រា ក្រុង​អង្គរ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៧​ថ្ងៃជ័យ​ជម្នះ​៧ មក​រា ១៩៧៩-៧​មក​រា ២០២៦ ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទីលាន​បាល់ទាត់ អឹ​ម​អិន​យូ​ស៍អា​រី​ណា ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី ០៦ ខែធ្នូ ឆ្នាំ ២០២៥ ក្រោម​វត្តមាន​លោក លី សារី អភិបាល​រង​ខេត្ត តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ក្រុម​កីឡាករ​មក​ពី​៨​ក្លិប​ចូលរួម​មាន ក្លិប​កីឡាបាល់ទាត់​ភូមិ​បៃតង ,​ក្លិប​ស៊េរី​ចាស់​, មរកតអង្គរ , ចាន់​ប៉ូ​លី​រដ្ឋ ,​គ្រឹះស្ថាន​សៀមរាប ,​គ្រុឌ​មាស ,​នាគរាជ​បៃតង និង ក្លិប​គ្រុឌ​រាជ ដោយ មាន​កីឡាករ​ចូលរួម​សរុប​១៧៦​នាក់ ។

មាន​ប្រសាសន៍​បើក​ការ​ប្រកួត លោក លី សារី បាន​លើក​ឡើង​ថា កីឡា​សម្រាប់​សុខុមាលភាព​ទាំង​ផ្លូវ​កាយ បញ្ញា សម្រាប់​កីឡាករ​ផង និង​ការ​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ ជា​ការទូត​មិត្តភាព ព្រមទាំង​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៀត​ផង ។

លោក​បាន​បន្ត​ទៀត​ថា ស្ថិត​ក្រោម​ម្លប់​សុខ​សន្តិភាព នៃ​កិច្ច​ដឹកនាំ​របស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី យើង​គ្រប់​គ្នា​ត្រូវ​អរគុណ​សន្តិភាព អរគុណ​គោលនយោបាយ​ឈ្នះ​ឈ្នះ ដឹងគុណ​ស្ថាបនិកមគ្គុទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ ។ ដោយ​កត្តា​សន្តិភាព​នេះ​ហើយ បាន​បង្ក​នូវ​បរិយាកាស​សប្បាយ​រីករាយ​មក​ដល់ពេល​នេះ ។ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បានបន្ត​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​៨​ចំណុច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​មាន​សន្ទុះ​រីក​ចម្រើន ស្រប​តា​មកា​រវិ​វត្ត​សេដ្ឋកិច្ច និង​សង្គម​ជាតិ​។

លោក លី សារី បាន​បញ្ជាក់​ថា ការ​ប្រកួតបាល់ទាត់​ពានរង្វាន់​វ័យចាស់ ៧​មក​រា ក្រុងអង្គរ​នេះ ពិតជា​មាន​អត្ថន័យ​ធំធេង​ក្នុង​ការ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ថ្ងៃជ័យ​ជម្នះ ៧​មក​រា ១៩៧៩-២០២៦ ដែល​ជា​ថ្ងៃប្រជាជន​កម្ពុជា​បាន​រស់រាន​មានជីវិត​ឡើង​វិញដែល​ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​។

ម្យ៉ាងទៀត ក៏​ជា​ការ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​វិស័យកីឡា​នៅ​ទូ​ទាំង​ខេត្តសៀមរាប​មានការ​រីក​ចម្រើន
ផ្ដល់​ឱកាស​ដល់​កីឡាករ​ក្នុង​ការ​វាស់​ស្ទង់​គុណ​ផល​កីឡា ក៏​ជា​ការ​ផ្លាស់​ប្តូរ​នូវ​បច្ចេកទេស បទពិសោធន៍​ពី​គ្នា ព្រមទាំង​បំផុសស្មារតី​ដល់​មហាជន ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​ឱ្យ​កាន់តែ​ល្បីល្បាញ​នៅ​ឆាក​ជាតិ និង​អន្តរជាតិ ។ ដូច្នេះ​វិស័យ​កីឡា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ផ្លូវ​កាយ​ឱ្យ​រឹង​មាំ និង​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត បង្កើន​ផលិតភាព​ការងារ និង​កាត់ បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ លើកកម្ពស់​គុណភាព​ជីវិត​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ