ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​ជា​ប្រទេស​សមាជិក​អាស៊ាន ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣​នៅ​ប្រទេស​ថៃ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើនរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន
រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជាអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក
កម្ពុជា និង​ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​ចូលរួម​គោរព​ទង់ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ដែល​ប្រទេស​ថៃ ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ក្នុង​ពិធី​គោរព​ទង់ជាតិ​កីឡា​ស៊ី​ហ្គេ​ម​នេះ គឺ​តម្រូវ​ឱ្យ​ប្រទេស​សមាជិក​កីឡា​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ មក​គោរព​ទង់ជាតិ​ប្រទេស​របស់​ខ្លួន ដើម្បី​បង្ហាញ​ថា កីឡា​គឺ​នាំ​មក​នូវ​មិត្តភាព​សាមគ្គីភាព ។

សម្រាប់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ដែល​ប្រទេស​ថៃ ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច រួចរាល់​ហើយ ក្នុង​នាម​ជា​ប្រទេស​សមាជិក​កីឡា​ក្នុង​តំបន់​អាស៊ាន​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើកទី​៣៣ ដែល​ប្រទេស​ថៃ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះក្នុង​ឆ្នាំ​២០២៥​នេះ បើក​ដំណើរការ​ប្រកួត​ចាប់ពីថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥​។ សម្រាប់កម្ពុជា បាន​បញ្ជូន​កីឡា​ចំនួន​១២​ប្រភេទ​ទៅ​ចូលរួម​ប្រកួត មាន​ដូច​ជា​កីឡាហែលទឹក ជឺ​ជី​តស៊ូ តេ​ក្វា​ន់​ដូ​WT បាល់ទាត់​លើ​តុ កាយសម្ព័ន្ធ អត្តពលកម្ម ម៉ូតូ​ទឹក ឃី​ក​បុក​ស៊ី អេ​ឡិច​ត្រូ​និក ជិះសេះ គុន​ដាវ និង​ទ្រី​យ៉ា​ថ្លុ​ង ។ ចំពោះ​ដំណើរ ចូលរួម​របស់​អត្ត​ព​លិ​ក​កម្ពុជា នឹង​ចេញ​ទៅ​ជា​បន្តន្ទាប់ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៦ ធ្នូ ទើប​បញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ