ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​បញ្ហា​ឱ្យ​ដោះស្រាយ​បញ្ជាស៊ី​ហ្គេ​ម​ជា​បន្ទាន់ ក្រោយ​ការ​រិះគ.ន់​ថា រៀបចំ​មិនល្អ​ដូច​កម្ពុជា

2 ខែ មុន

ទីក្រុង​បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ បាន​បញ្ជា​ឱ្យ​ឧបនាយករដ្ឋមន្ត្រី ដោះស្រាយ​បញ្ហា​ព្រឹ​ត្តិ្ក​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ (SEA Games) ជា​បន្ទាន់ បន្ទាប់​ពី​មានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ថា…

ទីក្រុង​បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ បាន​បញ្ជា​ឱ្យ​ឧបនាយករដ្ឋមន្ត្រី ដោះស្រាយ​បញ្ហា​ព្រឹ​ត្តិ្ក​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ (SEA Games) ជា​បន្ទាន់ បន្ទាប់​ពី​មានការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ថា ការ​រៀបចំ​មិនល្អ​ដូច​កម្ពុជា​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត​ថៃ Khaosod English បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥​។

នៅ​រសៀល​ថ្ងៃ​ទី ៤ ខែ ធ្នូ ឆ្នាំ ២០២៥ នៅ​ឯ​វិមាន​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​ថៃ លោក អនុ​ទី​ន ចាន់​វី​រៈ​គុល (Anutin Charnvirakul) និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្តល់​បទ​សម្ភាសន៍​ទាក់ទង​នឹង​ភាព​ចលាចល​ជុំវិញ​ការ​ត្រៀមខ្លួន​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ដោយ​បញ្ជាក់​ថា គួរតែ​សួរ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​។

យ៉ាងណាមិញ នៅ​ពេល​អ្នកកាសែត​ចោទសួរ​ថា តើ​បញ្ហា​ស៊ី​ហ្គេ​ម​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ថៃ​ដែរ​ឬទេ? ស្រាប់តែ​លោក អនុ​ទី​ន បាន​និយាយ​ថា ការ​ប្រកួត​នឹង​បើក​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ហើយ​លោក​នឹង​ចូលរួម​ដោយសារ​តែ​វត្តមាន​របស់​ព្រះមហាក្សត្រ​។

អ្នកកាសែត​បន្ត​សួរ​អំពី​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា ការ​រៀបចំ​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ មិនល្អ​ដូច​កម្ពុជា (​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​លើក​ទី ៣២) លោក អនុ​ទី​ន ឆ្លើយ​ថា «​នរណា​និយាយ​អីចឹង0x017d7 បើ​មិន​ទាន់​ចាប់ផ្តើម​»​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​រិះគន់​ទាក់ទង​នឹង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត AI សម្រាប់​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លោក អនុ​ទី​ន និយាយ​ថា លោក​ឧបនាយករដ្ឋមន្ត្រី ថាំ​ម៉ា​ណាត់ ព្រំ​ផាវ (Thammamnat Prompao) ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហករណ៍ នៅ​ក្នុង​ឋានៈ​ជា​អធិការកិច្ច​ក្រសួងទេសចរណ៍ និង​កីឡា បាន​ប្រាប់​ថា លោក​នឹង​ចាត់ចែង​យ៉ាង​ពេញលេញ​។ លោក​បន្ត​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នឹង​កាន់តែ​ល្អ នៅ​ពេល​ដែល​មនុស្ស​ម្នា​មក​ចូលរួម​។

នៅ​ពេល​សួរ​ដល់​សំណួរ​ទាក់ទង​នឹង​បញ្ហា​ថវិកា​ចំណាយ លោក អនុ​ទី​ន ឆ្លើយ​ថា «​រឿង​នេះ​មិនមែន​ទើបតែ​ចាប់ផ្តើម​កាលពី​ពីរ​ខែ​មុន​ទេ​។ ពេល​ចូល​កាន់​តំណែង យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ពេញលេញ​ជា​បន្ទាន់​។ យើង​ដឹង​ពី​បញ្ហា​នេះ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​កំពុង​តែ​ដុតដៃដុតជើង​។ លោក ថាំ​ម៉ា​ណាត់ បាន​ធ្វើការ​ឡើង​វិលក្បុង​។ គាត់​ត្រូវ​ដោះស្រាយ​ស្ថានភាព​ជា​ច្រើន​។ លោក អនុ​ទី​ន បាន​បន្ត​ទៀត​ថា ចំពោះ​ផ្នែក​របស់​លោក​វិញ បញ្ហា​ពាក់ព័ន្ធ​គឺ​នៅ​ស្រុក​ហាត​យ៉ៃ (Hat Yai) ខេត្ត​សុង​ក្លា (Songkhla) ដែល​ការ​ប្រកួត​មិន​អាច​រៀបចំ​នៅ​ទីនោះ​បាន (​គ្រោះ​ទឹកជំនន់​)​។ លោក​ត្រូវ​តែ​ប្រញាប់ រៀបចំ​ទីកន្លែង​សម្រាប់​ការ​ប្រកួត និង​កន្លែង​ស្នាក់​នៅ​អត្ត​ព​លិ​ក ដែល​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) កំពុង​ដោះស្រាយ​នា​ពេល​បច្ចុប្បន្ន​។

នៅ​ពេល​សួរ​ថា​តើ​ការ​អនុវត្ត​សំខាន់​ៗ របស់​បណ្តា​រដ្ឋមន្ត្រី​ពាក់ព័ន្ធ គួរតែ​ត្រូវ​បាន​វាយតម្លៃ​ដែរ​ឬទេ0x017d7 លោក អនុ​ទី​ន បាន​ឆ្លើយ​ថា «​វា​យឺត​ពេល​ហើយ​ក្នុង​ការ​វាយតម្លៃ ព្រោះ​សភា​នឹង​ត្រូវ​រំលាយ​ចោល​ក្នុង​ពេល​ឆាប់​ៗ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ