ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាមូលហេតុដែលត្រូវ​ចាប់ខ្លួនលោក​មេ​ភូមិភ្នំដំបង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​ ៖ ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង ​ធ្វើការ​ចាប់​ឃាត់ខ្លួន​មេ​ភូមិ​ម្នាក់ក្នុង​ករណី​ឈូស​ឆាយកាន់កាប់​និង​បាន​គៀងគរ​ពលរដ្ឋ​ទៅ​ទន្ទ្រាន​ដី​ព្រៃ​តំបន់​អភិរក្ស​ព្រៃឈើជា​ច្រើន​ហិ​កតា ​។ ការ​ឃាត់ខ្លួន​នេះ ធ្វើឡើង​​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ថ្ងៃ​ទី​១៦​…

ខេត្តប៉ៃលិន​ ៖ ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង ​ធ្វើការ​ចាប់​ឃាត់ខ្លួន​មេ​ភូមិ​ម្នាក់ក្នុង​ករណី​ឈូស​ឆាយកាន់កាប់​និង​បាន​គៀងគរ​ពលរដ្ឋ​ទៅ​ទន្ទ្រាន​ដី​ព្រៃ​តំបន់​អភិរក្ស​ព្រៃឈើជា​ច្រើន​ហិ​កតា ​។ ការ​ឃាត់ខ្លួន​នេះ ធ្វើឡើង​​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ថ្ងៃ​ទី​១៦​ កញ្ញា​ ស្ថិត​នៅ​ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង​ ខណ​:​មេ​ភូមិ​រូប​នេះ​បាន​គេច​​ទៅ​លាក់ខ្លួន​នៅ​ឯ​ផ្ទះ​បងប្អូន ​។ សូមរំលឹកថា៖ លើកគ្នា​ពី​ប៉ៃលិន​មក​ដល់​តុលាការ​បាត់​ដំបង ដើម្បី​សុំ​ជួប​មេ​ភូមិ​របស់​ខ្លួន

ប្រភព​ពី​មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ នឈ្មោះ​ឡុ​ង ​វុ​ទ្ធី ហៅ​ឡា​ច ជា​មេ​ភូមិ​ភ្នំ​ដំបង​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន ។ ជាក់ស្តែង ​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ គាត់​បាន​ជួល​អេ​ស្កាវ៉ាទ័រ ម​ក​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្នុង​តំបន់ហាមឃាត់ ទើបកម្លាំង​ឧ​ទ្យា​នុ​រក្ស​បាន​ឃាត់ ​និង​រឹប​អូស​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង ​។​

ក្រោយមក​ទៀត​ បុគ្គល​រូប​នេះ​នៅ​តែ​មិនបញ្ឈប់​សកម្មភាព​ ក៏បាន​កៀងគរ​ប្រជាពលរដ្ឋ​ដើម្បី​ចូល​ទៅ​កាន់​ដី​នៅ​តំបន់​ការពារ​ថែម​ទៀត ​។ ប្រភព​បាន​បន្ត​ថា​ លោក​មេឃុំ​រូប​នេះ ​ថ្លើមធំ​ហ៊ាន​ឈូស​ឆាយដី​តំបន់​ការ​ពារ​យក​ទៅ​ធ្វើ​ជា​ដី​ឡូ​ពុះ​លក់​យ៉ាង​អនា​​ធិ​ប​តេ​យ្យ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​និង​បាត់បង់ ដី​ព្រៃ​នៅ​តំបន់កា​រ​ពារ​អភិរក្ស​ប្រើប្រាស់​ច្រើ​យ៉ាង​សំឡូត​ប៉ៃលិន​ស្ទើ​រគ្មាន​សល់​។

ដោយ​ដឹង​ថា ​គេ​បាន​យក​លោក​ឡុ​ង ​វុ​ទ្ធី​ ទៅ​ឃុំ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ ទើប​មានការ​រៀបចំ​ឲ្យ​ពលរដ្ឋ​លើកគ្នា​មក​តវ៉ា ហើយ​ពលរដ្ឋ​ទាំងនោះ​សុទ្ធតែ​ជាប់​​ពាក់ព័ន្ធ​នឹង​ការ​លួច​លក់​ដី​​តំបន់​ព្រៃ​អភិរក្សនៅ​ក្នុងស្រុក​សំឡូត​នេះ​ដែរ​ ។ ពេល​នេះ តុលាការ​កំពុង​​សាក​សូរ​ជនសង្ស័យ​ឈ្មោះ​ឡុ​ង វុ​ទ្ធី ហៅឡា​ច មេ​ភូមិ​ភ្នំ​ដំបង ខេត្ត​ប៉ៃលិន​នៅឡើយ តែ​គេ​មិន​ទាន់​ដឹង​ថា តើ​នឹង​ត្រូវ​ឃុំខ្លួន​ឬ​យ៉ាងណា​នោះ​ទេ ខណៈ​ក្រុម​អ្នកគាំទ្រ​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ម្ខាង​ផ្លូវ​ខាងលិច​នៃ​សាលាដំបូង​ខេត្ត កំពុងរ​កបាយ​រក​ទឹក តែ​ពួក​គេ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទេ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ