ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកគ្នា​ពី​ប៉ៃលិន​មក​ដល់​តុលាការ​បាត់​ដំបង ដើម្បី​សុំ​ជួប​មេ​ភូមិ​របស់​ខ្លួន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​នាក់បាន​លើកគ្នា​មក​ពី​ខេត្ត​ប៉ៃលិនមក​ដល់​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នេះ ដែល​ពួក​គេ​អះអាង​ថា មក​គាំទ្រ​និង​សុំ​ជួប​មុខ​​លោក​មេ​ភូមិ​របស់​ពួក​គេ​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបង ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​នៅ​តំបន់​អភិរក្ស​របស់​បរិ​ស្ថាន ​។…

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​នាក់បាន​លើកគ្នា​មក​ពី​ខេត្ត​ប៉ៃលិនមក​ដល់​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នេះ ដែល​ពួក​គេ​អះអាង​ថា មក​គាំទ្រ​និង​សុំ​ជួប​មុខ​​លោក​មេ​ភូមិ​របស់​ពួក​គេ​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបង ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​នៅ​តំបន់​អភិរក្ស​របស់​បរិ​ស្ថាន ​។ ក្រុម​អ្នក​តវ៉ា​ទាំងនេះ ហាក់​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ​នៅ​ពេល​សួរនាំ​អំពី​មូលហេតុ នៃ​ការ​លើក គ្នា​មក​កាន់​តុលាការខេត្ត​បាត់ដំបង​នេះ​ ។

ប៉ុន្តែ​ពួក​គេ​បាន​ប្រាប់​ថា ពួក​គេ​មក​ពី​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​មាន​ព្រំ ប្រទល់ជាប់​នឹង​ឃុំ​សំឡូត និងឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់​ដំបង ​។ ក្រុម​អ្នក​តវ៉ា​នេះ​ខ្លះ​បាន​និយាយ​ថា ពួក​គេ​បាន​លើកគ្នា​មកនេះ គឺ​​​មក​គាំទ្រ ឬមក​សុំ​ជួប​សួរ​ទុក្ខ​លោក​មេ​ភូមិ​ភ្នំ​ដំបងរបស់​​ពួក​គេ ឈ្មោះ​ឡុ​ង វុ​ទ្ធី ហៅឡា​ច ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ និងកម្លាំង​បរិស្ថាន​ខេត្តឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ហើយ​​ពេល​នេះ ​គេ​បាន​បញ្ជូន​មេ​ភូមិ​រូប​នោះ​ មក​កាន់​សា​លាដំបូង​ខេត្ត​ហើយ ​។

នៅ​ពេល​សួរ​ថា តើ​លោក​មេ​ភូមិ​ភ្នំ​ដំបងមាន​កំហុស​អ្វី ទើបត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបងចាប់ខ្លួន? អ្នក​ភូមិ​ទាំងនេះ ​ហាក់​រារែក​ក្នុង​ការ​ផ្ដល់​ច​ម្លើ​យ​.. តែ​បាន​និយាយ​ហាក់​មានការ​លាក់បាំង​ថា «ពួក​ខ្ញុំ​មក​គាំទ្រ​គាត់ ហើយ​ចង់​សុំ​ជួប​សួរសុខទុក្ខ​គាត់ ព្រោះ​គាត់​ជា​មេ​ភូមិ​ល្អ ចេះ​ជួយ​ដោះស្រាយ​បញ្ហា​ជួន​ពលរដ្ឋ»​។ ប៉ុន្តែ​នៅ​ពេល​សួរ​បញ្ជាក់​ថា តើ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​លក់​ដីធ្លី​របស់​រដ្ឋ​ទេ? ពួក​គាត់​ហាក់​មិន​ផ្ដល់​ចម្លើយ​ទេ ហើយ​មាន​បុរស​ខ្លះ​ហាមឃាត់​មិន​ឲ្យ​ពួក​គាត់​និយាយ​ពី​រឿង​ដី​នេះ ដែល​មើលទៅ​លើ​ទិដ្ឋភាព​នេះ ហាក់​ត្រូវ​បាន​គេ​រៀបចំ​ជា​ស្រេច​ឱ្យ​ពលរដ្ឋ​ទាំងនេះ​និយាយនៅ​ពេល​មានការ​សួរនាំ ​។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មេ​ភូមិ​ភ្នំ​ដំបង លោក​ឡុ​ង វុ​ទ្ធី ហៅឡា​ច ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ដែល​សង្ស័យ​មាន​ពាក់ព័ន្ធ​នឹង​ការ​លួច​លក់«​ដី​ព្រៃ​តំបន់​ប្រើប្រាស​ច្រើន​យ៉ាង​» ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​សំឡូត​ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ចលើ​សកម្មភាពនៃ​ការ​លើកគ្នា​មក​តវ៉ា​របស់​ពលរដ្ឋ​ខេត្ត​ប៉ៃលិន ខាងលើ​នេះ គឺ​អាច​មាន​អ្នក​រៀបចំ​ជា​មុន ឬញុះញង់​ឲ្យ​មានការ​កេណ្ឌ​គ្នា​មក​តវ៉ា​នេះ ​។

អ្នក​តវ៉ា​ត្រូវ​បាន​គេ​រៀបចំ​ឱ្យនិយាយ​ នៅ​ពេល​មាន​សមត្ថកិច្ច ឬអ្នក​សារ​ព័​ត៌មាន​សួរនាំ​ ។ ដូច្នេះ​ហើយ ​ទើប​ពួក​គេ​មិន​និយាយ​អំពី​រឿង​លោក​មេ​ភូមិ​ពួក​គេ ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី ខណៈ​អ្នកខ្លះ​អះអាង​ថា «​រឿង​
មេ​ភូមិ​ពួក​គេ ពាក់ព័ន្ធ​នឹង​រឿង​លក់​ដី​នោះ គឺ​ពួក​គេ​ទើប​ដឹង​នៅ​ពេល​មក​ដល់​បាត់ដំបង​»​។ ប៉ុន្តែ​ពេល​នោះ​ក៏​មាន​អ្នកខ្លះ​រារាំង​មិន​ឲ្យ​ពួក​គេ​និយាយ​ពី​រឿង​នេះ​ទេ គឺ​បង្គាប់​ឲ្យ​និយាយ​តែ​ពី​រឿង​មក​គាំទ្រ ឬ មក​សុំ​ជួប​លោក​មេ​ភូមិ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​ស៊ើប​ដឹង​ដែរ​ថា មាន​មនុស្ស​២​នាក់​ជា​អ្នក​នៅ​ពីក្រោយ និង​បាន​រៀបចំ​ឲ្យ​មានការ​លើកគ្នា​មក​តវ៉ា​នេះ ហើយ​ជន​២​នាក់​នោះ​ក៏​ត្រូវ​គេ​ស៊ើប​ដឹង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​លក់​ដី​តំបន់​ព្រៃ​អភិរក្ស នៅ​ក្នុងស្រុក​សំឡូតនេះ​ដែរ​។ ពេល​នេះ ​តុលាការ​កំពុង​កំពុង​សាក​សូរ​ជនសង្ស័យ​ឈ្មោះ​ឡុ​ង វុ​ទ្ធី ហៅ ឡា​ច មេ​ភូមិ​ភ្នំ​ដំបង ខេត្ត​ប៉ៃលិននៅឡើយ តែ​គេ​មិន​ទាន់​ដឹង​ថា តើ​នឹង​ត្រូវ​ឃុំខ្លួន​ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ក្រុម​អ្នកគាំទ្រ​ដែល​ប្រមូលផ្ដុំ​គ្នានៅ​ម្ខាង​ផ្លូវ​ខាងលិចនៃ​សាលាដំបូង​ខេត្ត កំពុងរ​កបាយ​រក​ទឹក តែ​ពួក​គេ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទេ រីឯ​សមត្ថកិច្ច​ក៏​មិន​បាន​បញ្ជូន​កម្លាំង​ទៅ​ការពារ​លើសលប់​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ